“Call Me Bad Girl” ភាពយន្តថៃថ្មីនៅផ្លាទីនៀម កំប្លែងសើចចុកពោះ
- 2014-10-21 15:05:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
“Call Me Bad Girl” ភាពយន្តថៃថ្មីនៅផ្លាទីនៀម កំប្លែងសើចចុកពោះ
ចន្លោះមិនឃើញ
Bussaba បានលង់ស្នេហ៍កំឡោះសង្ហាម្នាក់តាំងពីទាក់ភ្នែកជាមួយគេលើកដំបូងនៅក្នុងបារ ហើយក៏ព្យាយាមធ្វើអ្វីគ្រប់យ៉ាងឲ្យគេលង់ស្រឡាញ់នាង។ មិនយូរប៉ុន្មានបុរសម្នាក់នោះក៏បានសុំនាងរៀបការ ប៉ុន្តែដោយសារការចំអកពីមិត្តភ័ក្ដិធ្វើឲ្យនាងព្យាយាមដកខ្លួនពីបុរសម្នាក់នោះវិញ។
នេះគឺជាសាច់រឿងពីភាពយន្តថ្មី ដែលទើបមកដល់រោងភាពយន្តផ្លាទីនៀម គឺរឿង "Call Me Bad Girl”។ "Call Me Bad Girl” គឺជាខ្សែភាពយន្តដ៏ល្បីល្បាញមួយរបស់ថៃសម្រាប់ឆ្នាំ២០១៤នេះ ដែលមានឈុតឆាកកំប្លែង និងស្នេហាផ្អែមល្ហែមបែបយុវវ័យ។ ភាពយន្តនេះសម្ដែងដោយ Pechaya Wattanamon ជាតួឯកស្រីដ៏ស្រស់ស្អាតគួរឲ្យក្នាញ់ និង Teeradetch Metavarayuth ជាតួឯកប្រុសដ៏សង្ហាម្នាក់។
"Call Me Bad Girl" មានបញ្ចាំងនៅរោងភាពយន្តផ្លាទីនៀម ផ្សារទំនើបសូរិយា ចាប់ពីថ្ងៃនេះហើយ។ ដូច្នេះបើចង់ដឹងថាស្នេហារវាងបុរសសង្ហា និងកញ្ញាឡិកឡក់ក្នុងរឿងនេះ គួរឲ្យចាប់អារម្មណ៍ និងគួរឲ្យអស់សំណើចយ៉ាងណានោះ សូមចូលរួមទស្សនាទាំងអស់គ្នា។
អានអត្ថបទ៖ “បិសាចក្រមុំសក់ស” ភាពយន្តល្បីរបស់ស្រីស្អាត Fan BingBing មាននៅផ្លាទីនៀម
ប្រែសម្រួល៖ វ៉ាន់ថន