ប្រធាន​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​តូតាល់ ស្លាប់​ក្នុង​គ្រោះ​​ថ្នាក់​​យន្ត​​ហោះ​​យប់​មិញ

  • 2014-10-21 15:30:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Christophe de Margerie ដែល​ជា​ប្រធាន​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​តូតាល់​របស់​ប្រទេស​បារាំង បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​យន្តហោះ​កាល​ពី​យប់​មិញ​នេះ។

 

លោក Christophe de Margerie

 

យន្តហោះ​ឯកជន​ដែល​ប្រធាន​ក្រុមហ៊ុន​ជិះ​ម៉ាក Falcon-50 បាន​ជួប​គ្រោះ​ថ្នាក់​នៅ​ម៉ោង​ប្រហែល១២ ពាក់​កណ្ដាល​អធ្រាត្រ ​​​​ (ម៉ោង ៣ ទៀប​ភ្លឺ​នៅ​កម្ពុជា) នៅ​ព្រលាន​យន្តហោះ Vnukovo រដ្ឋធានី​មូស្គូ។

 

​អ្នក​នាំ​ពាក្យ​ព្រលាន​យន្តហោះ​លោក​ស្រី Elena Krylova បាន​និយាយ​ថា យប់​មិញ​នេះ យន្តហោះ​មួយ​បាន​បុក​ជាមួយ​ម៉ាស៊ីន​សំអាត​ព្រិល។ ក្រុម​ការងារ​លើ​យន្តហោះ ៣​នាក់ និង​អ្នក​ដំណើរ​ម្នាក់​បាន​ស្លាប់។ លោក​ស្រី​បាន​បន្ត​ទៀត​ថា អ្នក​ដំណើរ​នោះ​គឺ​ជា​ប្រធាន​ក្រុមហ៊ុន​ប្រេង​តូតាល់។ ​​

 

លោក Christophe de Margerie បាន​ក្លាយ​ជា​ប្រធាន​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​តូតាល់ ដែល​ជា​ក្រុមហ៊ុន​ធំ​ជាង​គេ​លំដាប់​ទី៣ នៅ​អឺរ៉ុប តាំង​ពី​ឆ្នាំ២០០៧មក។ បុរស​វ័យ ៦៣​ឆ្នាំ​រូប​នេះ បាន​ចូល​រួម​ជា​មួយ​ក្រុមហ៊ុន​តូតាល់ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ពាណិជ្ជកម្ម Ecole Superieure de Commerce នា​​ទីក្រុង​ប៉ារីស​ក្នុង​ឆ្នាំ១៩៧៤៕

 

​​​​​​ព័ត៌មានលម្អិត Sabay នឹង​ធ្វើការផ្សាយជូនជាបន្តរបន្ទាប់។

 

ប្រែ​សម្រួល៖ គង់ វិសាល​

ប្រ​ភព៖ BBC