ធ្លាយរឿង Justin មានស្នេហា៤ខែហើយ ជាមួយតារាស្រីអាយុបង១៥ឆ្នាំ
- 2015-12-18 16:18:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាយរឿង Justin មានស្នេហា៤ខែហើយ ជាមួយតារាស្រីអាយុបង១៥ឆ្នាំ
ចន្លោះមិនឃើញ
នាពេលថ្មីៗនេះ មានប្រភពមួយបានទម្លាយឲ្យដឹងថា តារាចម្រៀងល្បី Justin Bieber បានសាងស្នេហ៍ជាមួយតារាម៉ូដែល Kourtney Kardashian ដែលជាបងស្រីរបស់ Kim Kardashian ហើយពួកគេមានអាយខុសគ្នាដល់ទៅ១៥ឆ្នាំ។
នៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ពាក្យចចាមអារ៉ាមស្នេហារបស់ Justinវ័យ២១ ឆ្នាំនិង Kourtney វ័យ៣៦ឆ្នាំ បានផ្ទុះឡើងយ៉ាងខ្លាំងលើបណ្ដាសារព័ត៌មានបរទេស។ អ្នកសារព័ត៌មានសង្ស័យថាតារាទាំងពីរបានភ្ជាប់ចំណងស្នេហ៍នឹងគ្នាកាលពីខែវិច្ឆិកា បន្ទាប់ពីពួកគេបានបង្ហាញខ្លួនជាមួយគ្នានៅទីក្រុង West Hollywood រដ្ឋ California ។
បើតាមប្រភពមួយបានបង្ហើបឲ្យ US Weekly ដឹងថា៖" JustinនិងKourtneyមានទំនាក់ទំនងនឹងគ្នាតាំងពីចុងខែសីហា" ខណៈប្រភពមួយទៀតបានប្រាប់ទស្សនាវដ្ដី People ថា៖ "ស្នេហាពួកគេមានច្រើនខែមកហើយ។ Justin ក៏មានភាពស្និទ្ធស្នាលជាមួយគ្រួសាររបស់ Kourtneyផងដែរ"។
យ៉ាងណាក្ដីប្រភពបានបន្ថែមថា ស្នេហានេះមិនបានយូរទេ ព្រោះវាគ្រាន់តែធ្វើឲ្យ Kourtney មានអារម្មណ៍ល្អនិងចង់សប្បាយតែមួយពេលប៉ុណ្ណោះ។ ចំណែក Justinគិតថានាងសិចស៊ី ប៉ុន្តែនាងមានវ័យចាស់ជាង៕
ចុចអាន៖តារាម៉ូដែលនិយាយពីរឿងឡើងគ្រែបីនាក់ជាមួយ Justin Bieber
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ mirror