ទូរសព្ទ​ល្អៗ​​​​មាន​តម្លៃ​ថោក​ចំនួន​បួន​ ​ដែល​​អ្នក​ប្រើ​ប្រាស់​បាន​មើល​រំលង​

  • 2015-12-20 23:52:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​បង្ហាញ​វត្តមាន​​នៃ​ទូរសព្ទ​ម៉ាក​ល្បី​ៗ​ក្នុង​​ឆ្នាំ​ ២០១៥ ​ច្រើន​ពេក​ បាន​ធ្វើ​ឲ្យ​ទូរសព្ទ​មួយ​ចំនួន​ដែល​មាន​គុណភាព​ល្អ​ និង​មាន​តម្លៃ​សម​រម្យ​ទៀត​នោះ​ ត្រូវ​​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​មើល​រំលង។

 

១. Microsoft Lumia 640

 

 

នេះ​ជា​ទូរសព្ទ​ Windows តែ​មួយ​គត់​ដែល​មាន​ឈ្មោះ​​ក្នុង​បញ្ជី​​។ ទូរសព្ទ​នេះ​មាន​បំពាក់​នូវ​បន្ទះ​ Chip Qualcomm MSM8926 Snapdragon 400 ​ល្បឿន​ ១,២​GHz, RAM ទំហំ​១GB, អេក្រង់​ទំហំ​៥​អ៊ីញ​ និង​មាន​អង្គ​ចងចាំ​​ជាប់​ម៉ាស៊ីន​ទំហំ​៨GB ហើយ​មាន​រន្ធ​សម្រាប់​​បន្ថែម​អង្គ​ចងចាំ​បាន​ទៀត​ផង។ ​កាមេរ៉ា​មាន​ទំហំ​៨​MP ខាង​មុខ​ទំហំ​១MP ​ពេល​ដាក់​លក់​ដំបូង​ទូរសព្ទ​នេះ​មាន​តម្លៃ​ត្រឹម​តែ​ ១២៩​ដុល្លារ​ប៉ុណ្ណោះ។

 

២. ZTE Axon Pro

 

​​​

 

ទូរសព្ទ​មួយ​ម៉ូដែល​នេះ​មាន​បំពាក់​គ្រឿង​បន្លាស់​ដែល​មាន​​សមត្ថភាព​ខ្ពស់​ ប៉ុន្តែ​លក់​ក្នុង​តម្លៃ​ត្រឹម​តែ​៤៥០​ដុល្លារ​ប៉ុណ្ណោះ។ វា​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 5.1.1, អេក្រង់​ទំហំ​៥,៥​អ៊ីញ​, បំពាក់​ដោយ​បន្ទះ​ Chip Qualcomm MSM8994 Snapdragon 810, RAM ទំហំ​៤GB ​និង​មាន​អង្គចងចាំ​ទំហំ​ ៣២GB ឬ​៦៤GB​ដែល​មិន​អាច​បន្ថែម​ពី​ក្រៅ​បាន។ កាមេរ៉ា​ទូរសព្ទ​នេះ​មាន​ទំហំ​១៣​MP អាច​ផ្ដិត​យក​រូបភាព​បាន​ស្អាត​ល្អ​ និង​មាន​កាមេរ៉ា​ Selfie ទំហំ​៨MP ផង​ដែរ។ អ្វី​ដែល​ពិសេស​នោះ​គឺ​ថ្ម​ទំហំ​៣០០០​mAh របស់​ទូរសព្ទ​នេះ​អាច​សាក​បំពេញ​​បាន​៦០​%​ ដោយ​ប្រើ​ពេល​៣០​នាទី​ប៉ុណ្ណោះ។

 

៣. BLU Pure XL

 

 

ទូរសព្ទ​តម្លៃ​៣៥០​ដុល្លារ​ នេះ​មាន​បំពាក់​នូវ​អេក្រង់​​ទំហំ​៦​អ៊ីញ​​ ប្រភេទ​ Quad-HD, អង្គ​ចងចាំ​ទំហំ​៦៤GB ដែល​អាច​ធ្វើ​ការ​បន្ថែម​បាន​, បន្ទះ​ Chip ប្រភេទ​ MediaTek X10 និង​មាន​ RAM ទំហំ​៣GB។ និយាយ​ពី​កាមេរ៉ា​វិញ​មាន​ទំហំ​២៤MP ​និង​មាន​កាមេរ៉ា​ខាង​មុខ​ទំហំ​៨MP សម្រាប់​ថត​រូប​ Selfie ផង​ដែរ។ ​​ចំពោះ​ថ្ម​​វិញ​មាន​ថាមពល​ ៣ ៥០០​mAh ដែល​អាច​ប្រើ​ប្រាស់​បាន​ ២៤​ម៉ោង​សម្រាប់​ការ​និយាយ​ទូរសព្ទ​ និង​បើក​ទុក​ចោល​បាន ​៧២៥​ ម៉ោង។

 

៤. Asus Zenfone 2

 

 

ចុង​ក្រោយ​គេ​នេះ​គឺ​ Asus Zenfone 2 ដែល​ជា​ទូរសព្ទ​ដ៏​ល្អ​មួយ​ត្រូវ​បាន​គេ​មើល​រំលង។ ទូរសព្ទ​នេះ​ដំណើរ​ការ​ Android 5.0, អេក្រង់​ទំហំ​ ៥,៥​ អ៊ីញ​, បន្ទះ​ Chip ប្រភេទ​ Intel Atom Z3580, RAM ទំហំ​៤GB, អង្គ​ចងចាំ​ទំហំ​ ១៦GB ៣២GB និង​ ៦៤GB អាច​ធ្វើ​ការ​បន្ថែម​បាន។ ​កាមេរ៉ា​ខាង​ក្រោម​ទំហំ​ ១៣MP និង​ខាង​មុខ​ទំហំ​ ៥MP ​ហើយ​ថ្ម​របស់​វា​មាន​ទំហំ​៣០០០mAh។ ជា​មួយ​នឹង​មុខងារ​​ Fast-charging គេ​អាច​សាក​បំពេញ​ថ្ម​នេះ​បាន​៦០​% ដោយ​ប្រើ​ពេល​តែ​៤០​នាទី។ ​ចំពោះ​តម្លៃ​ទូរសព្ទ​វិញ​គឺ​ចាប់​ពី​ ១៩៩​ដុល្លារ​ឡើង​ទៅ៕​​ ​​ ​​​​

ចុច​អាន៖ Motorola Droid Turbo 2 ធ្លាក់​ពី​​អាកាស​កម្ពស់ ​២៧៥​ ម៉ែត្រ​ នៅ​អាច​ប្រើ​បាន​ដូច​ធម្មតា

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ PhoneArena​​​

អត្ថបទពេញនិយម