Motorola Droid Turbo 2 ធ្លាក់​ពី​​អាកាស​កម្ពស់ ​២៧៥​ ម៉ែត្រ​ នៅ​អាច​ប្រើ​បាន​ដូច​ធម្មតា

  • 2015-12-20 16:12:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Motorola ធ្លាប់​បាន​ធ្វើ​ការ​អះអាង​ថា ​កញ្ចក់​​របស់​ទូរសព្ទ​ Droid Turbo 2 ​ធន់​នឹង​ការ​បែក​ប្រេះ​ស្រាំ​បាន​ ហេតុ​នេះ​ទើប​​ក្រុម​ UnlockRiver.com ​បាន​ធ្វើ​ការ​តេស្ត​សមត្ថភាព​អេក្រង់​នេះ​ ចង់​ដឹង​ថា​​​ពិត​ជា​ធន់​មែន​ឬ​យ៉ាង​ណា​។

 

 

គេ​បាន​ធ្វើ​ការ​ចង់​ទូរសព្ទ​ជាប់​នឹង​កូន​យន្តហោះ​ (Drone) ​រួច​បង្ហោះ​វា​ទៅ​លើ​អាកាស​ដល់​កម្ពស់​ ២៧៥​ ម៉ែត្រ​ បន្ទាប់​មក​ចាប់​ផ្ដើម​ទម្លាក់​ទូរសព្ទ​ចុះ​មក​ផ្ទៃ​ដី។ ជា​លទ្ធផល​ឃើញ​ថា​​អេក្រង់​ទូរសព្ទ​​មិន​មាន​ស្នាម​បែក​នោះ​ទេ​ ពេល​ធ្លាក់​មក​ដល់​ដី​ ហើយ​នៅ​អាច​ប្រើ​ប្រាស់​បាន​ធម្មតា។ ​ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា​​ផ្នែក​ខាង​ឆ្វេង​ខាង​លើ​នៃ​ទូរសព្ទ​រង​ការ​ខូច​ខាត​បន្តិច។

 

 

 

គួរ​បញ្ជាក់​ដែរ​ថា​អេក្រង់​របស់​ Droid Turbo 2 ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ប្រើ​ប្រាស់​ស្រទាប់​ការពារ​យ៉ាង​ច្រើន​ជាន់​​ ហេតុ​នេះ​ធ្វើ​ឲ្យ​វា​ពិបាក​នឹង​បែក​ប្រេះ​ស្រាំ​ណាស់៕

 

ចុច​អាន៖ Apple នឹង​សុំ​ជំនួយពី​ Samsung ​ដើម្បីផលិត​អេក្រង់​ OLED បំពាក់​លើ​ iPhone ជំនាន់​ថ្មី​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ BGR​​​

អត្ថបទពេញនិយម