Apple នឹង​សុំ​ជំនួយពី​ Samsung ​ដើម្បីផលិត​អេក្រង់​ OLED បំពាក់​លើ​ iPhone ជំនាន់​ថ្មី​

  • 2015-12-19 12:15:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Apple នឹង​ត្រូវ​ពឹង​ផ្អែក​លើ​ក្រុមហ៊ុន​ Samsung ជា​បន្ត​ទៀត​នៅ​ពេល​មួយ​ដែល​ក្រុមហ៊ុន​នេះ​​នាំ​យក​អេក្រង់​ OLED ដាក់​លើ​​ទូរសព្ទ​ iPhone ជំនាន់​ថ្មី​របស់​ខ្លួន។

 

 

​​យោង​តាម​ប្រភព​ពី​ប្រទេស​កូរ៉េ​ដែល​ចុះ​ផ្សាយ​ដោយ​វិបសាយ​ DigiTimes បាន​ឲ្យ​ដឹង​ថា ​​ក្រុមហ៊ុន Apple ​អាច​នឹង​ទិញ​យក​អេក្រង់​ OLED ពី​ Samsung ​ពី​លើ​ការ​ផ្គត់​ផ្គង់​របស់​​ក្រុមហ៊ុន​ LG Display ដើម្បី​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​ទៅ​លើ​អ្នក​ផ្គត់​ផ្គង់​តែ​មួយ​ និង​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ចរចា​តម្លៃ។ ក្រុមហ៊ុន​​ Apple នៅ​តែ​ជ្រើស​រើស​ក្រុមហ៊ុន​ LG Displays ជា​អ្នក​ផ្គត់​ផ្គង់​​ធំ​មួយ​ ប៉ុន្តែ​ក្រុមហ៊ុន​ Samsung នឹង​ជា​ជំនួយ​បន្ថែម។​

 

ប្រភព​បាន​ឲ្យ​ដឹង​ដែរ​ថា​ បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​ Samsung ផ្ដល់​តម្លៃ​សមរម្យ​ជាង​សម្រាប់​អេក្រង់​ OLED នេះ​ ហេតុ​នេះ​អាច​ធ្វើ​ឲ្យ​ LG Display ទម្លាក់​តម្លៃ​របស់​ខ្លួន​បាន ដែល​​អាច​​ជា​ផល​ចំណេញ​មួយ​​សម្រាប់​ក្រុមហ៊ុន​ Apple។

 

គួរ​បញ្ជាក់​ថា​ក្រុមហ៊ុន​ Apple បាន​ប្រើ​ប្រាស់​អេក្រង់​ OLED លើ​នាឡិកា​ដៃ​ Apple Watch រួច​ស្រេច​ហើយ​ នៅ​ឡើយ​តែ​ iPhone និង​ iPad ប៉ុណ្ណោះ​ ដោយ​អេក្រង់​ប្រភេទ​នេះ​គឺ​ជួយ​សន្សំ​សំចៃ​ថាមពល​​បាន​ល្អ​ជាង​មុន៕

 

ចុច​អាន៖ សរុប​បច្ចេកវិទ្យា​ថ្មីៗ​ដែល​ក្រុមហ៊ុន​​ទូរសព្ទ​ធំៗ​​បាន​បង្ហាញ​ក្នុង​ឆ្នាំ​២០១៥​នេះ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ TechnoBufallo​​​​​​​​​​​​​​

អត្ថបទពេញនិយម