សុំ​មិត្ត​ស្រី​រៀប​ការ​​​ឡើង​គគ្រឹកគគ្រេង​តែ​បរាជ័យ​ ព្រោះ​​​ចិញ្ចៀន​ពេជ្រ​តូច​ពេក​

  • 2015-12-22 17:37:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សំណើ​​សុំ​រៀប​ការ​របស់​បុរស​ចិន​ម្នាក់​​ទៅ​​មិត្ត​ស្រី​របស់​ខ្លួន​បាន​បរាជ័យ​ បន្ទាប់​ពី​​មិត្ត​ស្រីរបស់​​បុរស​នោះ​ថា​ ចិញ្ចៀន​សុំ​រៀប​ការ​​នោះ​ដាំ​ពេជ្រ​​ទំហំ​តូច​ពេក។

 

​​តាម​​ប្រភព​ Mirror សំណើ​សុំ​រៀប​ការ​គូ​ស្នេហ៍​មួយ​គូ​​ខាង​​លើ​នោះ​ បាន​ធ្វើ​ឡើង​នៅ​តាម​ផ្លូវ​នៃ​​ក្រុង​​ ឆេងឌូ ខេត្ត​ស៊ីឈួន ប្រទេស​ចិន។ ទិដ្ឋភាព​សុំ​រៀប​ការ​ត្រូវ​គេ​ឃើញ​ថា មាន​ការ​សម្ដែង​រាំ​​​ពី​មុខ​​មិត្ត​ស្រី​​របស់​បុរស​ដែល​ស្នើ​សុំ​រៀប​ការ។ ស្រប​ពេល​នោះ​​នារី​ជា​មិត្ត​ស្រី​ក៏​​បាន​យំ​​​ដែរ ក្រោយ​ពេល​​​បុរស​ជា​មិត្ត​ប្រុស​​​ ​ដើរ​សំដៅ​ទៅ​រក​នាង និង​បាន​យក​ប្រអប់​មួយ​មក​​​ រួច​លុត​ជង្គង់ បើក​ប្រអប់​ចិញ្ចៀន​​​​ដែល​បញ្ជាក់​​ន័យ​ថា​ជា​សំណើ​សុំ​រៀប​ការ​​ទៅ​មិត្ត​ស្រី។

 

យ៉ាង​ណា​ក្ដី សំណើ​សុំ​រៀប​ការ​របស់​បុរស​នោះ​​ត្រូវ​មិត្ត​ស្រី​របស់​ខ្លួន​​បដិសេធ។ សាក្សី​​​ម្នាក់​ដែល​​បាន​ឃើញ​​ទិដ្ឋភាព​នោះ បាន​ប្រាប់​ទៅ​​សារព័ត៌មាន​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ថា៖ "ពេល​បុរស​សុំ​រៀប​ការ​​នោះ​បើក​ប្រអប់​ចិញ្ចៀន ​នាង​បើក​ភ្នែក​ធំ​ៗ​ ដៃ​ខ្ទប់​មាត់ តែ​ពេល​នោះ​នាង​ក៏​ដើរ​ចេញ​ មិន​និយាយ​អ្វី​មួយ​ម៉ាត់"។

 

ក្រោយ​​មក​ សារ​តាម​បណ្ដាញ​សង្គម​​ចិន WeChat មួយ​ ​ត្រូវ​​គេ​បង្ហោះ​ឡើង អំពី​​កិច្ច​សន្ទនា​រវាង​មិត្ត​ស្រី​បុរស​ខាង​លើ​ជា​មួយ​មិត្ត​ភក្តិ​របស់​នាង។ ក្នុង​អត្ថន័យ​សារ​នោះ​បាន​បង្ហាញ​ថា៖ " ប៉ុន្តែ​គាត់​​(មិត្តប្រុស) បាន​​សន្យា​ជា​មួយ​ខ្ញុំ​ថា​​នឹង​ទិញ​ចិញ្ចៀន​ពេជ្រ​ទំហំ​ ១ ការ៉ាត់​​សម្រាប់​ខ្ញុំ។ ហេតុ​អ្វី​ចិញ្ចៀន​​ដាំ​ពេជ្រ​នោះ​តូច​ម្ល៉េះ។ តើ​គាត់​មិន​​គោរព​សន្យា ឬ​មិន​ចង់​ខ្វល់​ពី​ខ្ញុំ" ។ នេះ​ជា​អត្ថន័យ​​ដែល​មិត្ត​ស្រី​បុរស​នោះ​បាន​ឆ្លើយ​តប​នឹង​មិត្តភ័ក្ដិ​របស់​នាង៕

 

ចុចអាន៖ បុរស​ម្នាក់​លុតជង្គង់​ស្នើ​​សុំ​​មិត្ត​ប្រុស​រៀបការ​លើ​​​រថភ្លើង ​ផ្អើល​អស់​អ្នក​ដំណើរ

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ mirror​​​​​​

អត្ថបទថ្មី