គន្លឹះ៨ចំណុច បំបាត់ភាពខ្ជិលច្រអូស ក្នុងម៉ោងការងារ
- 2015-12-23 15:34:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះ៨ចំណុច បំបាត់ភាពខ្ជិលច្រអូស ក្នុងម៉ោងការងារ
ចន្លោះមិនឃើញ
ភាពខ្ជិលអាចកើតមានឡើងគ្រប់ពេល នៅពេលអ្នកមានអារម្មណ៍ថាមានកិច្ចការងារច្រើនត្រូវធ្វើ ឬអារម្មណ៍ស្មុគស្មាញគិតអ្វីមិនចេញ។ អារម្មណ៍ខ្ជិលអាចកើតមានឡើង មិនថាការសិក្សា ឬ ក្នុងម៉ោងបំពេញការងារនោះទេ។ វាអាចជាបញ្ហាមួយ និងក្លាយជាទម្លាប់ខ្ជិល បណ្ដាលឲ្យគុណភាព ការសិក្សាឬការងារធ្លាក់ចុះ។ មានវិធីមួយចំនួនអាចដោះស្រាយជម្នះលើបញ្ហានោះបាន។
១. រកមូលហេតុនៃភាពខ្ជិល
មានកត្តាជាច្រើនបណ្ដាលឲ្យអ្នកខ្ជិល ភាពនឿយហត់អស់កម្លាំង ភាពភ័យខ្លាច ការបាក់ទឹកចិត្ត និងអារម្មណ៍ស្មុគគិតអ្វីមិនចេញ ទាំងនេះអាចជាដើមហេតុបង្កឲ្យអ្នកខ្ជិល។ ដឹងពីមូលហេតុបង្កឲ្យមានភាពខ្ជិល អ្នកនឹងអាចមានវិធានការដោះស្រាយបញ្ហានោះបាន។
២ . ធ្វើការងារជាជំហានៗ
មនុស្សជាច្រើនតែងមានអារម្មណ៍ខ្ជិល និងហត់នឿយ ពេលឃើញកិច្ចការងារត្រូវធ្វើមានច្រើន។ ឯកសារត្រូវធ្វើច្រើន បេសកកម្មនៅក្រៅ... អាចជាភាពស្មុគស្មាញបណ្ដាលឲ្យអ្នកខ្ជិល។ ផ្ទុយទៅវិញ ការតាំងចិត្ត ធ្វើកិច្ចការលំបាកៗទាំងនោះ ពីសំខាន់ៗមុន ធ្វើតាមលំដាប់លំដោយ ពេលនោះអារម្មណ៍នៃភាពខ្ជិលច្រអូសនឹងរសាយទៅបាត់បន្តិចម្ដងៗ ដែលជាវិធីដោះស្រាយមួយបាន។
៣. សម្រាក និងហាត់ប្រាណ
ក្នុងករណីខ្លះ ភាពខ្ជិលគឺកើតដោយសារ ភាពនឿយហត់ និងខ្សោយកម្លាំង។ ជាការដោះស្រាយបញ្ហានេះអ្នកអាចសុំការអនុញ្ញាតពីអ្នកគ្រប់គ្រង ដើម្បីសម្រាក ឬទៅលំហែខាងក្រៅមួយភ្លែត ស្ដាប់ចម្រៀង ហាត់ប្រាណ អ្នកអាចមានអារម្មណ៍ស្រស់ថ្លាឡើងវិញសម្រាប់បំពេញការងារ ហើយភាពនឿយហត់ខ្ជិលច្រអូសក៏អាចរសាយបាត់អស់។
៤. ការលើកទឹកចិត្ត
ពិតណាស់ ភាពខ្ជិលច្រអូសក្នុងការងារក៏បណ្ដាលមកពីការខ្វះការលើកទឹកចិត្តផងដែរ។ ជាមួយបញ្ហានេះ អ្នកអាចលើកទឹកចិត្តខ្លួនឯង គិតអំពីសារសំខាន់នៃគោលដៅរបស់អ្នក អ្វីដែលនឹងអាចកើតឡើង និងភាពជោគជ័យរបស់អ្នកនាពេលអនាគត។
៥. គិតអំពីសារប្រយោជន៍
អារម្មណ៍គិតពីភាពលំបាក ស្មុគស្មាញនឹងនាំឲ្យអ្នកមានអារម្មណ៍ខ្ជិលធ្វើការកាន់តែខ្លាំង។ ផ្ទុយទៅវិញ ការគិតអំពីប្រយោជន៍នៃការងារ សម្មាធិ តាំងអារម្មណ៍ផ្ដោតលើការងារ នោះអារម្មណ៍ខ្ជិលច្រអូសរបស់អ្នកនឹងបាត់បង់។
៦. ផ្ដោតលើកិច្ចការមួយៗ កុំគិតបញ្ហាច្រើន
ប្រសិនបើអ្នកមានអារម្មណ៍ថាមានការងារច្រើនត្រូវធ្វើនោះ ភាពខ្ជិលនឹងកើតមានច្រើនទៅតាមនោះដែរ។ ព្យាយាមធ្វើ ផ្ដោតសំខាន់លើការងារមួយៗ នោះអ្នកនឹងជម្នះខ្លួនឯងលើភាពខ្ជិលបាន។
៧. ចៀសវាងការពន្យារពេល
រំលឹកខ្លួនឯងថា អ្នកអាចធ្វើបានជានិច្ច។ ហេតុអ្វីដែលមិនអាចធ្វើវាក្នុងពេលឥលូវបាន? តើគួរទុកវាជាបញ្ហាក្នុងចិត្តទៀតឬ? ជម្នះអារម្មណ៍ពន្យារពេលកិច្ចការងារ នោះអ្នកនឹងចាកឆ្ងាយពីឬសគល់នៃភាពខ្ជិលច្រអូសលើការងារ។
៨. សម្លឹងមើល និងរៀនពីបុគ្គលជោគជ័យជុំវិញអ្នក
ស្វែងយល់ពីបុគ្គលជោគជ័យ ក្នុងពិភពលោកដែលពួកគេទាំងនោះ មិនមានខ្ជិលច្រអូសឡើយក្នុងកិច្ចការងាររបស់ពួកគេ។ អ្នកអាចសម្លឹងមើលការងារអ្នកនៅក្បែរខ្លួនអ្នកក៏បាន ទម្លាប់ធ្វើការងាររបស់បុគ្គលិកឆ្នើមលេចធ្លោក្នុងក្រុមហ៊ុន អ្នកគ្រប់គ្រង ប្រធានក្រុមហ៊ុន។ សកម្មភាពនេះអាចក្លាយជាការជំរុញទឹកចិត្តអ្នកឃ្លាតឆ្ងាយពីទម្លាប់ខ្ជិលក្នុងការងារបាន៕
ចុចអាន៖ គន្លឹះ៨យ៉ាង រៀបចំការងារជាក្រុមមានប្រសិទ្ធភាព
ចុចអាន៖ ក្រោយសម្ភាសការងារចប់ គួរផ្ញើអ៊ីមែលអរគុណអ្នកសម្ភាសន៍បែបណា?
ប្រែសម្រួល៖ មាន រតនា ប្រភព៖ successconsciousness, marcandangel