Angelina Jolie និងBrad Pitt ឆ្លៀតពេលពីការថតកុននៅកម្ពុជាទៅលេងវៀតណាម
- 2015-12-23 21:25:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Angelina Jolie និងBrad Pitt ឆ្លៀតពេលពីការថតកុននៅកម្ពុជាទៅលេងវៀតណាម
ចន្លោះមិនឃើញ
កាលពីដើមសប្ដាហ៍ កំពូលតារាសម្ដែងអាមេរិកប្ដីប្រពន្ធ Angelina Jolie និងBrad Pitt បានទៅកម្សាន្តនៅឈូងសមុទ្រ Halongតែ២នាក់នៃប្រទេសវៀតណាម។
តារាចិត្តសប្បុរសធម៌ទាំងពីរបានជិះទូកកម្សាន្តគយគន់ទេសភាពនៅប្រទេសវៀតណាមរយៈពេល២ថ្ងៃពោលគឺថ្ងៃទី២១,២២ ខែធ្នូ។ បើតាមប្រធានផ្នែកលក់ក្រុមហ៊ុនទេសចរណ៍ Indochina Sails បានឲ្យដឹងថា តារាហូលីវូដទាំងពីរមានភាពរួសរាយរាក់ទាក់ខ្លាំងណាស់ចំពោះអ្នករាល់គ្នានៅទីនោះ។ ពួកគេបានបង្ហាញពីការពេញចិត្ត អំឡុងពេលសម្រាកកម្សាន្តនៅឈូងសមុទ្រ Halong។ ក្នុងដំណើរកម្សាន្តនេះ JolieនិងPitt មិនបាននាំកូនៗមកជាមួយនោះទេ៕
ចុចអាន៖Angelina Jolie និងស្វាមីដើរទិញឥវ៉ាន់នៅផ្សាររាត្រី ខេត្តសៀមរាប ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ vnexpress