ផលិតផល Apple មួយចំនួនទៀតត្រូវបានបញ្ជូលទៅក្នុងបញ្ជីផលិតផលហួសសម័យនិងចំណាស់
- 2015-12-24 16:15:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផលិតផល Apple មួយចំនួនទៀតត្រូវបានបញ្ជូលទៅក្នុងបញ្ជីផលិតផលហួសសម័យនិងចំណាស់
ចន្លោះមិនឃើញ
កាលពីថ្ងៃអង្គារកន្លងទៅ ក្រុមហ៊ុន Apple បានធ្វើការអាប់ដេតបញ្ជី ផលិតផលហួសសម័យ និងផលិតផលចំណាស់ ដោយបានបញ្ចូលនូវឈ្មោះផលិតផលមួយចំនួនទៀតចូលទៅក្នុងបញ្ជីនោះ។
ចំពោះផលិតផលចំណាស់ គឺជាផលិតផលដែលគេបានបញ្ឈប់ការផលិតរយៈពេលលើសពីប្រាំឆ្នាំ ឬតិចជាង៧ឆ្នាំ។ ផលិតផលទាំងប្រាំខាងក្រោមនេះនៅបន្តទទួលការថែទាំសម្រាប់នៅក្នុងសហរដ្ឋអាមេរិក និងប្រទេសទួរគី ប៉ុន្តែមិនបន្តចំពោះប្រទេសកាណាដា តំបន់អឺរ៉ុប ប្រទេសជប៉ុន តំបន់អាមេរិកឡាទីន និងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ឈ្មោះផលិតផលចំណាស់រួមមាន៖
-iMac (21.5-inch, ចុងឆ្នាំ ២០០៩) -iMac (27-inch, ចុងឆ្នាំ ២០០៩) -MacBook Air (ពាក់កណ្ដាលឆ្នាំ២០០៩) -Mac Pro (ដើមឆ្នាំ២០០៩) -Time Capsule 802.11n (ជំនាន់ទីពីរ)
ដោយឡែកចំពោះផលិតផលហួសសម័យវិញ គឺជាផលិតផលទាំងឡាយណាដែលផលិតតាំងពីប្រាំពីរឆ្នាំមុន ហើយក្រុមហ៊ុនបានបញ្ឈប់ទទួលការជួសជុលទៅលើផលិតផលទាំងនោះទៀតហើយ ពោលបើសិនផលិតផលទាំងនោះខូចគឺមានតែទៅកាន់ហាងជួសជុលក្នុងស្រុក ឬជួសជុលដោយខ្លួនឯង។
ខាងក្រោមជាឈ្មោះផលិតផលហួសសម័យដែលគេបានបញ្ចូលក្នុងបញ្ជី៖
-Apple Cinema Display (23-inch, DVI, ដើមឆ្នាំ២០០៧) -Apple Cinema Display (30-inch DVI) -MacBook (13-inch, ដើមឆ្នាំ២០០៨) -MacBook Pro (15-inch, ដើមឆ្នាំ២០០៨) -MacBook Pro (17-inch, ដើមឆ្នាំ២០០៨) -Time Capsule 802.11n (ជំនាន់ទីមួយ) -iPod touch with Jan SW UPG 32GB
ចុចអាន៖ iPhone 7c នឹងចេញលក់ខែមេសា ចំណែកឯ Galaxy S7 នឹងចេញលក់ខែមីនា
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ AppleInsider