កំពូលអ្នកថតរូបប្រចាំសេតវិមានបង្ហាញបណ្ដុំរូបថតប្រចាំឆ្នាំ ថតដោយកាមេរ៉ា iPhone
- 2015-12-24 20:52:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពូលអ្នកថតរូបប្រចាំសេតវិមានបង្ហាញបណ្ដុំរូបថតប្រចាំឆ្នាំ ថតដោយកាមេរ៉ា iPhone
ចន្លោះមិនឃើញ
លោក Pete ជាងថតរូបដ៏ជំនាញម្នាក់ ដែលបច្ចុប្បន្នជាមន្ត្រីជាន់ខ្ពស់ផ្នែកថតរូបប្រចាំសេតវិមានសហរដ្ឋអាមេរិក បានបង្ហាញបណ្ដុំរូបភាពប្រចាំឆ្នាំរបស់លោកដែលផ្ដិតយកដោយកាមេរ៉ា iPhone។
នាពេលកន្លងមកលោក Souza បានបង្ហោះរូបភាពរាងបួនជ្រុងថតទូរសព្ទ iPhone ជាច្រើនលើបណ្ដាញសង្គម Instagram ហេតុនេះហើយទើបគាត់សម្រេចចិត្តជ្រើសប្រភេទរូបភាពនេះដាក់ជាអាល់ប៊ុមរូបភាពប្រចាំឆ្នាំ "Year on Instagram”។ លោកបានបញ្ជាក់ដែរថា ក្រៅពីរូបថតរាងបួនជ្រុង លោកក៏ធ្លាប់បានបង្ហោះរូបភាពបញ្ឈរ ដែលថតដោយកាមេរ៉ា DSLR (ជាធម្មតាគឺកាមេរ៉ា Canon 5DMark3 ឬកាមេរ៉ារបស់ Sony, Nikon និង Leica ជាដើម) ផងដែរ។
នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានបញ្ចេញអារម្មណ៍ឆ្លើយតបទៅលើអាល់ប៊ុមរូបថតនេះតាមរយៈធ្វើការ Tweet លើ Twitter ដោយសរសើរថា រូបភាពទាំងនេះពិតជាអស្ចារ្យ។
មន្ត្រីជាន់ខ្ពស់ផ្នែកថតរូប មួយរូបនេះក៏មានគម្រោងដែរថានឹងបញ្ចេញអាល់ប៊ុមរូបភាពប្រចាំឆ្នាំនៅថ្ងៃខាងមុខដោយប្រើប្រាស់រូបភាពថតដោយកាមេរ៉ា DSLR ជំនួសឲ្យ iPhone វិញម្ដង។ គួរបញ្ជាក់ដែរថា រូបថតទាំងឡាយក្នុងអាល់ប៊ុមរបស់លោកមិនមែនសុទ្ធតែជារូបភាពថតដោយកាមេរ៉ាដើមនោះទេ ប៉ុន្តែលោកបានធ្វើការបន្ថែម Filter និងប្រើប្រាស់កម្មវិធីជំនួយ៕
ចុចត្រង់នេះដើម្បីទស្សនារូបភាពទាំងអស់ក្នុងអាល់ប៊ុម
ចុចអាន៖ ផលិតផល Apple មួយចំនួនទៀតត្រូវបានបញ្ជូលទៅក្នុងបញ្ជីផលិតផលហួសសម័យនិងចំណាស់
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ AppleInsider