ទស្សនាវីដេអូនៃការកើនឡើងសំណល់លំហអាកាស រយៈពេល៦០ឆ្នាំកន្លងមកនេះ
- 2015-12-25 13:15:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទស្សនាវីដេអូនៃការកើនឡើងសំណល់លំហអាកាស រយៈពេល៦០ឆ្នាំកន្លងមកនេះ
ចន្លោះមិនឃើញ
សំណល់លំហអាកាស (space junk) បានក្លាយជាបញ្ហាមួយក្នុងដំណើររុករកនៅលំហអាកាស ហើយសំណល់ទាំងនេះមានការកើនឡើងជានិច្ចពីមួយឆ្នាំទៅមួយឆ្នាំ។
វីដេអូខាងក្រោមបង្ហាញពីការកើនឡើង កាកសំណល់អាកាសរយៈពេល៦០ឆ្នាំមកនេះ៖
ចាប់តាំងពីទសវត្សឆ្នាំ១៩៥០មក ចំនួននៃកាកសំណល់មានការកើនឡើងយ៉ាងរហ័ស។ នៅឆ្នាំ២០១៣ អង្គការណាសាបានឲ្យដឹងថា មានការសំណល់ចំនួន៥សែនបំណែកដែលធ្វើដំណើរលើគន្លងគោចរនៃផែនដី ដែលល្បឿនធ្វើដំណើររបស់វាគឺ ២៨១៦៣គ.ម/ម៉ ហើយទំហំរបស់វាប៉ុនកូនឃ្លី ឬធំជាងនេះ។
គួរបញ្ជាក់ថា ការកើនឡើងនៃកាកសំណល់ទាំងនេះបណ្ដាលមកពីកត្តាជាច្រើន ដែលក្នុងនោះរួមមានបណ្ដាលមកពីបុកទង្គិចគ្នារវាងផ្កាយរណបនឹងផ្កាយរណប និងការសាកល្បងគ្រាប់មីស៊ីលជាដើម៕
ចុចអាន៖ ក្រុមអ្នកវិទ្យាសាស្ត្រព្រមានពីគ្រោះថ្នាក់នៃផ្កាយដុះកន្ទុយទំហំ៩៨គ.ម
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ Engadget