ឪពុក​ Mark Zuckerberg​ ប្រាប់​ពី​គន្លឹះ​ធ្វើឲ្យ​កូន​ក្លាយ​ជា​មនុស្ស​ជោគជ័យ​

  • ច័ន្ទ, 28 ធ្នូ 2015 17:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ធ្លាប់​បាន​ដឹង​ហើយ​អំពី​ភាព​ជោគ​ជ័យ​របស់​លោក​ Mark Zuckerberg។​ តែ​អ្នក​ប្រហែល​ជា​មិន​ទាន់​បាន​ដឹង​ទេ​ថា​ តើ​ឪពុក​ម្ដាយ​របស់​គាត់​មាន​វិធីសាស្ត្រ​អ្វី​ខ្លះ​ក្នុង​ការ​ណែ​នាំ​ឲ្យ​កូន​ក្លាយ​ជា​មនុស្ស​ជោគជ័យ​ដល់​កម្រិត​នេះ។​ ខាង​ក្រោម​ជា​គន្លឹះ​មួយ​ចំនួន​ដែល​ Dr. Edward Zuckerberg​ ឪពុក​លោក​Mark Zuckerberg​ បាន​ធ្វើ​ការ​ចែក​រំលែក​នូវ​គន្លឹះ​ធ្វើឲ្យ​កូន​ក្លាយ​ជា​មនុស្ស​ជោគជ័យ៖

 

 

១. ធ្វើ​ជា​គំរូ​សម្រាប់​កូន៖​ ធ្វើ​ឲ្យ​កូន​មើល​ឃើញ​នូវ​ភាព​មាន​ទំនួល​ខុស​ត្រូវ​របស់​ឪពុក​ម្ដាយ​ និង​ជា​អ្នក​ជួយ​តម្រង់​ទិស​ដល់​កូន។​ លោកDr. Edward Zuckerberg ​បាន​បន្ថែម​ទៀត​ថា ​គាត់​តែង​តែ​ប្រើប្រាស់​នូវ​ឧបករណ៍​បច្ចេកវិទ្យា​ថ្មី​សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ​ ដែល​នេះ​ជា​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​កូន​របស់​គាត់​ Mark Zuckerberg មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ជា​មួយ​នឹង​បច្ចេកវិទ្យា។

 

២. ស្វែង​យល់​និង​គាំទ្រ​នូវ​ចំណង់​ចំណូល​ចិត្ត​របស់​កូន៖ លោក​ Dr. Edward Zuckerberg ​បាន​សង្កេត​ដឹង​ថា ​កូន​ប្រុស​របស់​គាត់​មាន​ចំណូលចិត្ត​ខាង​សរសេរ​កម្មវិធី​ ដូច​នេះ​គាត់​បាន​ជំរុញ​ឲ្យ​ Mark បង្កើត​កម្មវិធី​ផ្ញើ​សារ​មួយ​ឡើង។

 

៣. បង្ហាញ​ពួក​គេ​ថា​ អ្នក​មាន​មោទនភាព​ចំពោះ​ពួក​គេ៖ និយាយ​ឲ្យ​ត្រង់​នូវ​ពាក្យ​សរសើរ​ចំពោះ​ភាព​ជោគជ័យ​ដែល​កូន​ទទួល​បាន។

 

៤. ត្រូវ​មាន​ដែន​កំណត់ ៖ ត្រូវ​ដឹង​ថា​តើ​កូន​បាន​ដើរ​លើ​ផ្លូវ​ត្រូវ​ដែរ​ឬ​ទេ​ ហើយ​ត្រូវ​ចាំ​ថា​ក្មេង​គឺ​ក្មេង។ ពួក​គេ​ត្រូវ​ការ​អ្នក​ជា​អ្នក​ណែ​នាំ​តម្រង់​ទិស​ដល់​ពួក​គេ។

 

៥. កុំ​ឆាប់​ចាស់៖  ទោះ​បី​មាន​អាយុ​ច្រើន​ តែ​ត្រូវ​មាន​ភាព​ជា​មនុស្ស​វ័យ​ជំទង់​ ដែល​ធ្វើ​ឲ្យ​ងាយ​ស្រួល​ចុះ​សម្រុង​ជា​មួយ​ក្មេង​ៗ៕

 

ចុច​អាន៖ កំពូល​អ្នក​ថត​រូប​ប្រចាំ​សេតវិមាន​បង្ហាញ​បណ្ដុំ​​រូបថត​​ប្រចាំ​ឆ្នាំ​ ថត​​ដោយ​កាមេរ៉ា​ iPhone

 

 

ប្រែ​សម្រួល៖ រដ្ឋ ប្រភព៖ businessinsider