ការពិត​ទាំង​១០​ទាក់ទង​​​​​ក្រុមហ៊ុន​ Apple ដែល​អ្នក​អាច​ភ្ញាក់​ផ្អើល​ពេល​បាន​ដឹង

  • 2015-12-28 21:54:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​​ដ៏​ល្បី​ល្បាញ​មួយ​​ ដែល​​បច្ចុប្បន្ន​នេះ​មាន​​ប្រាក់​ចំណូល​​ច្រើន​ជាង​ក្រុមហ៊ុន​ Facebook, Microsoft និង​ Google រួម​បញ្ចូល​គ្នា​ទៅ​ទៀត។

 

ខាង​ក្រោម​នេះ​គឺ​ជា​ការ​ពិត​មួយ​ចំនួន​ទាក់​ទង​នឹង​ក្រុមហ៊ុន​ Apple៖

 

១. ការ​សម្រេច​ចិត្ត​ខុស​

 

លោក​ Ronald Wayne ដែល​ធ្លាប់​ជា​ស្ថាបនិក​មួយ​រូប​ដែរ​ បាន​​ចាក​ចេញ​​ពី​ក្រុមហ៊ុន​ Apple ​បន្ទាប់​ពី​ក្រុមហ៊ុន​ដំណើរការ​បាន​រយៈពេល​១២​ថ្ងៃ។ នៅ​ពេល​នោះ​គាត់​បាន​លក់​ភាគហ៊ុន​ ១០%​ ភាគ​រយ​ដែល​មាន​​ក្នុង​តម្លៃ​៨០០​ដុល្លារ​ ដែល​បច្ចុប្បន្ន​នេះ​មាន​តម្លៃ​៦០​ពាន់​លាន​ដុល្លារ។ យ៉ាងណា​ក្ដី​​លោក​ Wayne ដែល​បច្ចុប្បន្ន​មាន​វ័យ​​៨១​ឆ្នាំ​ មិន​មាន​ការ​ស្ដាយ​ក្រោយ​លើ​ការ​សម្រេច​ចិត្ត​នេះ​ឡើយ។

 

២. ក្រុមហ៊ុន​ Samsung ជា​អ្នក​ផ្គត់​ផ្គង់​អេក្រង់​ Retina លើ​ iPad

 

 

អ្នក​ប្រើ​ប្រាស់​ផលិតផល​ Apple ​តែង​​​បង្អួត​អេក្រង់​ Retina ដែល​បំពាក់​លើ​ iPad និង​សរសើរ​ Apple ចំពោះ​ផលិតផល​ដ៏​អស្ចារ្យ​ទាំង​នេះ។ ប៉ុន្តែ​ពួក​គេ​ភាគ​ច្រើន​មិន​បាន​ដឹង​ទេ​ថា​អេក្រង់​ Retina របស់​ iPad ទាំង​នោះ​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ Samsung គូ​ប្រជែង​ដ៏​ធំ​មួយ​របស់​ Apple។

 

៣. ​ហាម​ជក់​បារី​ក្បែរ​កុំព្យូទ័រ​​ Mac

 

 

ចំពោះ​អ្នក​ជក់​បារី​ក្រុមហ៊ុន​ Apple ​បាន​ធ្វើ​ខ​​សន្យា​ចម្លែក​មួយ។ ប្រសិន​បើ​អ្នក​ជក់​បារី​ក្បែរ​កុំព្យូទ័រ​របស់​ក្រុមហ៊ុន​ Apple ​នោះ​ផលិតផល​នឹង​ត្រូវ​បាត់​បង់​ការ​ធានា​​ជា​មិន​ខាន។

 

៤. Apple ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​​ក្រសួង​រតនាគារ​សហរដ្ឋអាមេរិក​

 

 

ក្រុមហ៊ុន​ Apple មិន​ត្រឹម​តែ​ជា​ក្រុមហ៊ុន​ដែល​មាន​តម្លៃ​ខ្ពស់​ជាង​គេ​ក្នុង​ពិភពលោក​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​មាន​ទ្រព្យ​សម្បត្តិ​​ច្រើន​ជាង​​ក្រសួង​រតនាគារ​សហរដ្ឋអាមេរិក។ ជា​មួយ​នឹង​ចំណូល​ប្រមាណ​ ២៣៣​ពាន់​លាន​ដុល្លារ​ ក្រុមហ៊ុន​នេះ​អាច​ទិញ​យក​​ក្រុមហ៊ុន​ Disney ក្រុមហ៊ុន​ Coca-Cola និង​ក្រុមហ៊ុន​ជា​ច្រើន​ទៀត​បាន​យ៉ាង​ងាយ។

 

៥. ម៉ោង​ ៩:៤១ នាទី​ព្រឹក ជា​ម៉ោង​របស់​ក្រុមហ៊ុន​

 

 

រាល់​វីដេអូ​ពាណិជ្ជកម្ម​ទូរសព្ទ​ iPhone ទាំង​ឡាយ​អ្នក​នឹង​ឃើញ​​​ម៉ោង​កំណត់​នៅ​ត្រឹម​ ៩:៤១​ នាទី​ព្រឹក​ មូលហេតុ​ព្រោះ​នេះ​ជា​ម៉ោង​ដែល​​លោក​ Steve Jobs ប្រកាស​ iPhone ជំនាន់​ទី​មួយ​នា​ឆ្នាំ​២០០៧។

 

៦. ​កុំ​ប្រើ​ប្រាស់​កម្មវិធី​ iTunes ដើម្បី​ផលិត​អាវុធ​នុយក្លេអ៊ែរ​​​​​​​​​​​​​​​​​​

 

នៅ​ក្នុង​លក្ខន្តិក​​នៃ​កម្មវិធី​ iTunes ​មាន​ខ​កិច្ច​សន្យា​មួយ​បាន​សរសេរ​ថា​​ អ្នក​មិន​អាច​ប្រើ​ប្រាស់​កម្មវិធី​ iTunes ដើម្បី​ផលិត​អាវុធ​នុយក្លេអ៊ែរ​ គ្រាប់​មីស៊ីល ឬ​អាវុធ​គីមី​ដទៃ​ទៀត​នោះ​ទេ។

 

៧. ថ្ម​ MacBook ធន់​នឹង​គ្រាប់​កាំភ្លើង​

 

 

 

ថ្ម​កុំព្យូទ័រ​ MacBook ត្រូវ​បាន​គេ​រចនា​ឡើង​យ៉ាង​រឹង​មាំ​ ដោយ​វា​អាច​ធន់​នឹង​គ្រប់​កាំភ្លើង​បាន។

 

៨. កម្មវិធី​ក្នុង​ App Store

 

 

App Store សម្រាប់​ប្រព័ន្ធ​ iOS មាន​នូវ​កម្មវិធី​ប្រមាណ​ ១,៤​លាន​ សម្រាប់​ឲ្យ​អ្នក​ប្រើ​ប្រាស់​​ទាញ​​យក​ ដោយ​ចំនួន​ទាញ​យក​សរុប​មាន​ដល់​ទៅ​ ១០០​ពាន់​លាន​ដង​ ប៉ុន្តែ​មាន​កម្មវិធី​ចំនួន​៦០​%​ មិន​ធ្លាប់​មាន​អ្នក​ទាញ​យក​ទាល់​តែ​សោះ។

 

៩. Siri ផលិត​ឡើង​សម្រាប់​ Android

 

 

Siri គឺ​ជា​ជំនួយ​ការ​គ្មាន​រូប​មួយ​ ដែល​​បង្កើត​ឡើង​ដំបូង​ដោយ​ក្រុមហ៊ុន​ Siri ដោយ​គ្រោង​នឹង​បំពាក់​លើ​ទូរសព្ទ​ Android និង​ BlackBerry ប៉ុន្តែ​ក្រុមហ៊ុន​ Apple បាន​ទិញ​យក​ក្រុមហ៊ុន​​ Siri កាល​ពី​ខែ​មេសា​ ឆ្នាំ​២០១០។

 

១០. កុំព្យូទ័រ​ដំបូង​គេ​របស់​ Apple

 

 

នៅ​ពេល​កុំព្យូទ័រ​ដំបូង​គេ​របស់​​ក្រុមហ៊ុន​ Apple ដាក់​លក់ ​វា​មាន​តម្លៃ​តែ​១០០​ដុល្លារ​ប៉ុណ្ណោះ​ ក្នុង​មួយ​គ្រឿង​ ប៉ុន្តែ​កាល​ពី​ឆ្នាំ​២០១៤​ កុំព្យូទ័រ​ប្រភេទ​នេះ​អាច​ដេញ​ថ្លៃ​បាន​ដល់​ទៅ​ ៩០៥ ០០០​ដុល្លារ​ឯណោះ៕​​​​​​​​​​​​​​​

 

 

ចុច​អាន៖ “សូន្យ​ចែក​ឲ្យ​សូន្យ​ស្មើ​ប៉ុន្មាន?”​ ជា​សំនួរ​ដែល​មាន​គេ​ Search ​លើ​ Google​ ច្រើន​ជាង​គេ

  ​ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ fossBytes

អត្ថបទថ្មី