មុខងារពិសេសៗលើ iPhone ដែលអ្នកប្រហែលមិនបានដឹង
- 2015-12-29 20:22:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុខងារពិសេសៗលើ iPhone ដែលអ្នកប្រហែលមិនបានដឹង
ចន្លោះមិនឃើញ
នៅក្នុងទូរសព្ទ iPhone មានបង្កប់នូវមុខងារអាថ៌កំបាំង និងពិសេសៗជាច្រើន ដែលអ្នកប្រើប្រាស់មួយភាគធំមិនសូវដឹង ឬចាប់អារម្មណ៍អំពីមុខងារទាំងនោះឡើយ។ ខាងក្រោមនេះជាការបង្ហាញមុខងារពិសេសៗមួយចំនួនលើ iPhone ដែលអ្នកប្រហែលមិនដឹង៖
១. កំណត់ Shortcut
ដើម្បីកំណត់ Shortcut របស់អ្នក៖ ចូលទៅ Settings → General → Keyboard → Text Replacement
២. កំណត់មុខងារ Do Not Disturb ឲ្យដំណើរការដោយស្វ័យប្រវត្តិ
Do Not Disturb ជាមុខងារមួយដែលនឹងបិតសំឡេងរំខានទាំងអស់ ដូចជាសំឡេងរោទ៍ទូរសព្ទហៅចូល ឬ សំឡេង Notification នៅពេលដំណើរការវា។ មិនតែប៉ុណ្ណោះមុខងារនេះអាចកំណត់ឲ្យដំណើរការដោយស្វ័យប្រវត្តិបានជារៀងរាល់ថ្ងៃនៅពេលកំណត់ណាមួយ ដូចជាពេលកំពុងគេងជាដើម។
ដើម្បីកំណត់៖ ចូលទៅ Settings → Do Not Disturb → Schedule → From To
៣. លាក់កម្មវិធីមានមកស្រាប់ដែលមិនអាចលុបបាន
ដើម្បីកំណត់៖ ចូលទៅ Settings → General → Restrictions →កំណត់លេខសម្ងាត់ → អូសពីស្ដាំទៅឆ្វេងលើកម្មវិធីណាដែលចង់លាក់
៤. កំណត់ភ្លើងពិលភ្លឺភ្លឹបភ្លែតពេលមាន Notification
ដើម្បីកំណត់៖ ចូលទៅ Settings → General → Accessibility → LED Flash for Alerts
៥. ឆ្លើយតបសារលើ Lock Screen ទូរសព្ទដោយមិនបាច់ដោះសោទូរសព្ទ
អូសទៅឆ្វេងលើសារ លើ Lock Screen នៃទូរសព្ទ អ្នកនឹងឃើញពាក្យ Reply។ ចុចលើពាក្យនោះ នោះអ្នកអាចឆ្លើយតបសារបានយ៉ាងងាយ។
៦. មើលថាកម្មវិធីណាស៊ីថ្មជាងគេ
ចូលទៅ Settings → General – Usage → Battery –. Battery Usage នោះនឹងឃើញថាកម្មវិធីណាស៊ីថ្មទូរសព្ទច្រើនជាងគេ។
៧. កំណត់មុខងារ Low Power Mode ដើម្បីសន្សំសំចៃថ្មទូរសព្ទ (សម្រាប់ iOS 9 ឡើងទៅ)
បើតាមការលើកឡើងរបស់ក្រុមហ៊ុន Apple បានឲ្យដឹងថា មុខងារ Low Power Mode លើ iOS 9 អាចជួយសន្សំសំចៃថាមពលថ្មបានច្រើនជាងមុន ពោលប្រើប្រាស់បានយូរជាងមុន៤ម៉ោង។
ចូលទៅ Settings → Battery → Low Power Mode
ចុចអាន៖ ការពិតទាំង១០ទាក់ទងក្រុមហ៊ុន Apple ដែលអ្នកអាចភ្ញាក់ផ្អើលពេលបានដឹង
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ TechInsider