កម្មវិធីថ្មីល្អជំនួយសម្រាប់សិស្សនៅកម្រិតវិទ្យាល័យ
- 2015-12-30 22:32:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មវិធីថ្មីល្អជំនួយសម្រាប់សិស្សនៅកម្រិតវិទ្យាល័យ
ចន្លោះមិនឃើញ
មានកម្មវិធីជាច្រើនមាននៅលើ Play Store។ ប៉ុន្តែកម្មវិធីមានសារប្រយោជន៍ ជាជំនួយសម្រាប់សិស្សានុសិស្សស្វែងរកការសិក្សាបន្ថែមនៅកម្រិតវិទ្យាល័យមានចំនួនតិចតួចនៅឡើយ។
ដោយមើលឃើញកង្វះខាតបែបនេះ យុវជន ជៀប គន្ធា និស្សិតសិក្សាជំនាញវិស្វកម្មឧស្សាហកម្មនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) បានចងក្រងកម្មវិធីសិក្សាមួយចំនួននៅលើ Play Store សម្រាប់សិស្សនៅថ្នាក់វិទ្យាល័យអាចទាញយកទៅប្រើប្រាស់ដោយឥតគិតថ្លៃជាប្រយោជន៍ដល់ការស្រាវជ្រាវបន្ថែម និងពង្រឹងដល់ការសិក្សា។
កម្មវិធីដែលយុវជនរូបនេះបានចងក្រងអាចប្រើប្រាស់គ្រប់កម្រិត រាប់តាំងពីថ្នាក់អនុវិទ្យាល័យ ដល់វិទ្យាល័យ ដោយភ្ជាប់ជាមួយរូបមន្តសង្ខេប លំហាត់ដោះស្រាយ កម្រងវិញ្ញាសាប្រឡងសិស្សពូកែប្រចាំឆ្នាំ វិញ្ញាសាត្រៀមប្រឡងបាក់ឌុប វិញ្ញាសាត្រៀមប្រឡងអាហារូបករណ៍ទៅបរទេស ប្រឡងចូលសាលាពេទ្យជាដើម។
១) កម្មវិធីវេយ្យាករណ៍ខ្មែរ (Khmer Grammar)
កម្មវិធីនេះជួយឲ្យសិស្សានុសិស្សអាចរៀនសរសេរ និយាយ និងប្រើភាសាខ្មែរបានត្រឹមត្រូវដែលជួយរួមចំណែកដល់ការលើកតម្លៃអក្សរសាស្រ្តជាតិនិងការអភិវឌ្ឍប្រទេសជាតិ។
ចុចទីនោះ ដើម្បីទាញយកកម្មវិធី Khmer Grammar
២) កម្មវិធីគីមីវិទ្យា (Khmer Chemistry)
កម្មវិធីគីមីវិទ្យានេះត្រូវបានបង្កើតឡើងដើម្បីជាជំនួយដល់សិស្សានុសិស្ស។
ក) មូលដ្ឋានគ្រឹះនៃគីមីវិទ្យា ខ) មេរៀនសង្ខេបថ្នាក់ទី១១ គ) មេរៀនសង្ខេបថ្នាក់ទី១២ ឃ) មូលដ្ឋានគ្រឹះនៃគីមីសរីរាង្គ ង) រូបមន្តគណនា ក្បួន និងគន្លឹះនានា ច) ពិសោធន៍គីមីថ្នាក់ទី ៧ ៨ ៩ ឆ) តារាងខួបនៃធាតុគីមី
ចុចទីនោះ ដើម្បីទាញយកកម្មវិធី Khmer Chmistry
៣) កម្មវិធីជីវវិទ្យា (Khmer Biology)
កម្មវិធីជីវវិទ្យានេះត្រូវបានចងក្រងឡើងសម្រាប់ជាជំនួយដល់ប្អូនៗសិស្សានុសិស្ស ដើម្បីជាទុនក្នុងការដោះស្រាយលំហាត់។
ចុចទីនោះ ដើម្បីទាញយកកម្មវិធី Khmer Biology
៤) កម្មវិធីលំហាត់រូបវិទ្យា (Khmer Physic Exercises)
លំហាត់ត្រូវបានបែងចែកជាផ្នែកៗ ងាយស្រួលស្វែងរកនិងយកតាមខ្លួន។
ចុចទីនោះ ដើម្បីទាញយកកម្មវិធី Khmer Physic Exercises
៥) កម្មវិធីលំហាត់គណិតវិទ្យា (Khmer Math Exercises)
កម្មវិធីលំហាត់គណិតនេះត្រូវបានបង្កើតឡើងដោយប្រមូលនូវលំហាត់គណិតគ្រប់កម្រិតតាំងពីថ្នាក់ទី៧ដល់ថ្នាក់ទី១២។ គណិតវិទ្យាជាវិទ្យាសាស្ត្រពិតដែលដើរតួរយ៉ាងសំខាន់ក្នុងជីរិតរស់នៅរបស់យើងប្រចាំថ្ងៃ។
លក្ខណៈពិសេសរបស់កម្មវិធី៖
ចុចទីនោះ ដើម្បីទាញយកកម្មវិធី Khmer Math Exercises
៦) កម្មវិធីវិញ្ញាសាគណិតវិទ្យា (Khmer Math Exam)
កម្មវិធីវិញ្ញាសាគណិតវិទ្យានេះបង្ដើតឡើងសម្រាប់ជាជំនួយដល់ការសិក្សាដើម្បីត្រៀមប្រលងនានា។ ក្នុងកម្មវិធីនេះមានវិញ្ញាសាដូចជា៖
ចុចទីនោះ ដើម្បីទាញយកកម្មវិធី Khmer Math Exam
៧) ច្បាប់ខ្មែរ (Khmer Law)
ក្នុងកម្មវិធីច្បាប់ខ្មែរត្រូវបានបញ្ចូលនូវច្បាប់សំខាន់ៗដូចជា៖
ចុចទីនោះ ដើម្បីទាញយកកម្មវិធី Khmer Law
៨) រឿងព្រេងខ្មែរ (Khmer Legends)
កម្មវិធីប្រជុំរឿងព្រេងខ្មែរ ត្រូវបានបែងចែកជា៩ភាគ ដោយក្នុងនោះមានរឿងសរុប២៣៧ ស្ដីអំពីរឿងព្រេងនានាផ្ដល់ការអប់រំ ទាក់ទងនឹងភូមិសាស្ត្រ ព្រមទាំងប្រវត្តិសាស្ត្រក្នុងប្រទេសកម្ពុជា។ សៀវភៅប្រជុំរឿងព្រេងនេះត្រូវបានបោះពុម្ពលើកដំបូងនៅក្នុងកំឡុង ទសវត្សរ៍ឆ្នាំ១៩៦០ ដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។
ចុចទីនោះ ដើម្បីទាញយកកម្មវិធី Khmer Legends
៩) ប្រវត្តិសាស្ត្រខ្មែរ (Khmer History)
ចុចទីនោះ ដើម្បីទាញយកកម្មវិធី Khmer History
១០) រូបមន្តរូបវិទ្យា (Khmer Physic Formulas)
រូបវិទ្យា
លក្ខណៈពិសេសកម្មវិធីនេះ
1) ត្រូវបាន
2) បានបំបែក
ចុចទីនោះ ដើម្បីទាញយកកម្មវិធី Khmer Physic Formulas តាមរយៈកម្មវិធីខាងលើ យុវជនរូបនេះសង្ឃឹមថាវានឹងក្លាយជាជំនួយក្នុងដោះស្រាយ និងផ្ដល់នូវគន្លឹះសម្រាប់ដោះស្រាយលំហាត់សិស្សានុសិស្សដែលកំពុងសិក្សានៅវិទ្យាល័យ ដើម្បីអាចយកទៅពង្រឹងការសិក្សាបន្ថែមទៀត។
កម្មវិធីទាំង ១០ នេះ សិស្សានុសិស្សអាចទាញពី Play Store បានដោយឥតគិតថ្លៃ៕
ចុចអាន៖ មុខងារពិសេសៗលើ iPhone ដែលអ្នកប្រហែលមិនបានដឹង
អត្ថបទ៖ រក្សា