​រូប​ភាព ៥ ផ្ទាំង​​តាំង​ក្នុង​ផ្ទះ​ បន្ថែម​ហុងស៊ុយ​ឆ្នាំ​ថ្មី

  • 2016-01-02 18:15:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

ការ​តុប​តែង​ផ្ទះ​ដោយ​​តាំង​រូប​គំនូរ​ ប្រិយមិត្ត​ត្រូវ​ជ្រើសរើស​ឱ្យ​បាន​ត្រឹម​ត្រូវ​ ព្រោះ​វា​អាច​ផ្ដល់​ផល​ទាំង​ល្អ និង អាក្រក់។ ដើម្បី​ជា​កាដូ​ឆ្នាំ​ថ្មី​ សម្រាប់​បន្ថែម​ហុងស៊ុយ​ដល់​ប្រិយមិត្ត​ Sabay សូម​បង្ហាញ​នូវ​រូបភាព ៥​ ផ្ទាំង​ដែល​ប្រិយមិត្ត​គួរ​ជ្រើសរើស​ដើម្បី​តុប​តែង​ផ្ទះ។

 

១. រូបភាព​មាន​ទឹក​

 

មាន​ដូច​ជា រូប​ភាព​ទឹក​ជ្រោះ​ ទឹក​សមុទ្រ ទឹក​ទន្លេ​ គួរ​ដាក់​តាំង​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​ ដែល​ជួយ​នាំ​ជោគ​លាភ​ដល់​ផ្ទះ តែ​មិន​គួរ​តាំង​ក្នុង​បន្ទប់​ទឹក​ បន្ទប់​ដេក​ និង បន្ទប់​ធ្វើ​ការ​ឡើយ។

 

 

(រូបពី telegraph.co.uk)

២. រូបភាព​ព្រះ​អាទិត្យ​ ឬ ព្រះចន្ទ

 

រូប​ព្រះ​អាទិត្យ​រះ​ឡើង (មិនមែន​ព្រះ​អាទិត្យ​រៀប​លិច) ជា​តំណាង​ឱ្យ​សិរីមង្គល រស្មី​ដែល​ចេញ​ពី​ព្រះ​អាទិត្យ​រះ​ផុត​ជើង​មេឃ ប្រៀប​ដូច​ជា​នាំ​មង្គល​ឱ្យ​ខ្ពស់​ត្រដែត​ដែរ។

 

ចំណែក​រូប​ព្រះ​ចន្ទ សម្រាប់​ព្យួរ​តែ​ក្នុង​បន្ទប់​គេង​ប៉ុណ្ណោះ វា​បញ្ជាក់​ពី​មនោសញ្ចេតនា​ស្នេហា​ ឯ​ន័យ​មួយ​ទៀត​ បញ្ជាក់​ពី​ការ​ជួយ​រក​កូន​ប្រសា​ប្រុស​ដ៏​ល្អ​សម្រាប់​កូន​ស្រី​ទៀត​ផង។

 

 

 

(រូបពីexpress.uk)

 

៣. រូប​ភាព​ភ្នំ (មិន​មែន​ភ្នំ​ភ្លើង)

 

រូប​ភាព​នេះ​គួរ​តែ​ព្យួរ​ក្នុង​បន្ទប់​ធ្វើការ ឬ បន្ទប់​អាហារ​ ជួយ​ជំរុញ​ដល់​មិត្តភាព​ សមាជិក​ទាំង​អស់​ឱ្យ​មាន​ភាព​ស្អិត​ល្មួត។

 

 

(រូបពី hdwallpapersnew.net)

 

៤. រួប​ភាព​សួន​ផ្កា

 

កុំ​យក​រូប​ណា​ដែល​មាន​ ដើម​ឈើ​រុំ​ព័ទ្ធ​ដោយ​វល្លិ៍​ជុំ​ជិត​ ព្រោះ​អាច​បំផ្លាញ​ភាព​រលូន​ផ្នែក​ប្រាក់កាស និង ការ​ប្រកប​អាជីព​របស់​ម្ចាស់​ផ្ទះ។

 

 

(រូបពី stylestodo.com)

 

៥. រូប​ភាព​ផ្លែ​ឈើ​និង​អាហារ​

 

អាហារ​និង​ផ្លែ​ឈើ​ ពិសេស​ផ្លែ​ទំពាំង​បាយជូ ​តំណាង​ឱ្យ​ភាព​ស្ដុកស្ដម្ភ និង​ ភាព​សម្បូរ​រុង​រឿង។ កន្លែង​ដែល​សក្ដិសម​គឺ​បន្ទប់​ទទួលទាន ឬ​កន្លែង​ញ៉ាំ​អាហារ។

 

(រូបពី food-digipraim)

 
 

(រូបពីagenpusatgreenworld.web)

 

​​អត្ថបទ៖ ណេង ណេង ប្រភព៖ តម្រា​ហុងស៊ុយ រៀប​រៀង​ដោយ​លោក​ហៀង