គួ ចាឡឺយ​ត្រូវ​នារី​ថៃ​ម្នាក់​​បក​អាក្រាត​រឿង​ឡើង​គ្រែ​ជាមួយ​គ្នា

  • 2016-01-04 20:59:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារី​ជនជាតិ​ថៃ​ម្នាក់​មក​ពី​ខេត្ត​ Surat Thaniប្រទេស​ថៃ​បាន​ទម្លាយ​ឲ្យ​ដឹង​ថា ​សម្ដែង​តៃវ៉ាន់ Vich Chou (គួ ចាឡឺយ​) ធ្លាប់​​ឡើង​គ្រែ​ជាមួយ​គ្នា​ អំឡុង​ពេល​​អ្នក​ទាំង​ពីរ​បាន​ជួប​គ្នា​នៅ​​កោះ​សាមុយ។ នេះ​តាម​ការ​ឲ្យ​ដឹង​ពី​គេហទំព័រ Ettoday។

 

 

​នារី​ដែល​មិន​បាន​បញ្ចេញ​អត្តសញ្ញាណ​រូប​នោះ​បាន​និយាយ​ឲ្យ​ដឹង​ថា ពួក​គេ​ជួប​គ្នា​កាល​ពី​ថ្ងៃ​ទី ៦ ខែ ឧសភា ឆ្នាំ ២០១៥ ខណៈ​តារា​ប្រុស​វ័យ​៣៤​ឆ្នាំ​បាន​ទៅ​ដល់​ប្រទេស​ថៃ​ដើម្បី​ថត​កម្មវិធី​មួយ។ នាង​បាន​អះអាង​ថា ខ្លួន​ពិត​ជា​មាន​អារម្មណ៍​ស្រលាញ់​តារា​សម្ដែង​តៃវ៉ាន់​នេះ​ខ្លាំង​មែន​ទែន ប៉ុន្តែ​​ចុងក្រោយ Chouបាន​ប្រកាស​ថា​ខ្លួន​មាន​ប្រពន្ធ​រួច​ទៅ​វិញ។

 

នារី​រូប​នោះ​បាន​បន្ត​ថា៖​"គេ( Vich Chou) បាន​បោកប្រាស់​ខ្ញុំ។ នៅ​ពេល​ជួប​គ្នា​ដំបូង​ Chou បាន​និយាយ​​ទំនាក់ទំនង​ជាមួយ​ខ្ញុំ​ ប៉ុន្តែ​គេ​មិន​បាន​ប្រាប់​ថា​មាន​ប្រពន្ធ​នៅ​ផ្ទះ​នោះ​ទេ។ នៅ​ពេល​ដែល​ខ្ញុំ​អាន​ព័ត៌មាន​​អំពី​មង្គលការ​របស់​ពូក​គេ​ ទើប​ខ្ញុំ​​ច្បាស់​ពី​ទំនាក់ទំនង​​នេះ"។

 

ពាក់ព័ន្ធ​នឹង​រឿង​នេះ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី ២ ខែ មករា ឆ្នាំ​២០១៦​ អ្នក​តំណាង​សមាជិក F4 បាន​ចេញ​មក​បដិសេធ​ថា៖​"វា​មិនមែន​ជា​រឿង​ពិត​ទេ ហើយ​ពួក​យើង​​ក៏​មិន​បាន​និយាយ​កុហក​លាក់​កំហុស​របស់ Vich Chou ទេ"។

 

កាល​ពី​ដើម​ខែ វិច្ឆិកា ឆ្នាំ ២០១៥ Vich Chou ដែល​ជា​សមាជិក​ក្មេង​ជាង​គេ​ក្នុង​ក្រុម F4 បាន​ប្រកាស​តាម​រយៈ​បណ្ដាញ​សង្គម​ថា ខ្លួន​បាន​រៀបការ​តាម​ផ្លូវ​ច្បាប់​ហើយ​ជាមួយ​មិត្ត​ស្រី Reen Yu ក្រោយ​ស្រឡាញ់​គ្នា​៤ឆ្នាំ៕

 

 

 

ចុចអាន៖គួចាឡឺយ​ ប្រកាស​មិន​អញ្ជើញ​សមាជិក F4 ចូល​រួម​មង្គល​ការឡើយ

ប្រែសម្រល៖ ហេង សុធារិទ្ធិ ប្រភព៖ zing

អត្ថបទថ្មី