មានិត សង្ឃឹមយុវវ័យជំនាន់ក្រោយដើរលើផ្លូវរបស់ខ្លួន
- 2016-01-05 15:58:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានិត សង្ឃឹមយុវវ័យជំនាន់ក្រោយដើរលើផ្លូវរបស់ខ្លួន
ចន្លោះមិនឃើញ
នាមជាតារាចម្រៀង និងអ្នកនិពន្ធវ័យក្មេងមួយរូប ដែលធ្វើការលើការផលិតបទចម្រៀង Original ម៉ានិត ប្រាប់ថា លោកមានចិត្តរំភើបណាស់ ពេលឃើញយុវវ័យជំនាន់ក្រោយលោក និងមានវ័យស្របាលលោក មួយរយៈក្រោយនេះ នាំគ្នាផលិតបទនិពន្ធថ្មីជាច្រើនដោយខ្លួន។ លោកសង្ឃឹមថា ពួកគេនឹងបន្តដើរលើផ្លូវមួយនេះជាមួយគ្នាទៅមុខទៀត។
ទន្ទឹមនឹងការរិះគន់ពីសំណាក់ Fans រឿងបញ្ចេញបទចម្រៀងចម្លងពីគេ តារាចម្រៀងល្បីប្រចាំព្រះរាជាណាចក្រកម្ពុជាមួយចំនួន មានដូចជា លោក ព្រាប សុវត្ថិ មាស សុខសោភា ជាដើម ក៏បានប្រកាសងាកមកច្រៀងបទនិពន្ធថ្មីខ្លះៗដែរហើយថ្មីៗនេះ។ បន្ថែមពីលើនេះ សិល្បៈជំនាន់ក្រោយផ្សេងទៀត ក៏កំពុងផ្តោតសំខាន់លើបទ Original នេះដែរ៕
បទល្បីមួយបទម៉ានិតចំណាយពេល ១៥ នាទី និពន្ធពេលកំពុងអង្គុយប្រលង
ទីបំផុត សាន រ័ត្នបញ្ញាសក្ដិ ចេញបទ Original ហើយ!
អត្ថបទ៖ ថា ម៉ាលីដា វីដេអូ៖ ទូរស័ព្ទដៃ