​បទ​ល្បី​​មួយ​បទ​ម៉ានិត​ចំណាយ​ពេល​ ១៥ នាទី និពន្ធ​ពេល​កំពុង​អង្គុយ​ប្រលង

  • 2015-12-25 16:50:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀងប្រចាំ​ផលិត​កម្ម​ភ្លេង​រីខត ម៉ានិត ​ប្រាប់​ Sabay ក្នុង​ថ្ងៃ​ខួប​ ថន លក្ខិណា ថា​មាន​បទ​ចម្រៀង​មួយ​បទ​ដែល​លោក​និពន្ធ​បណ្តើរ​ប្រឡង​ថ្នាក់​ជាតិ​ទី​១២​បណ្តើរ​ហើយ​ចំណាយ​ពេល​១៥​នាទី​គឺ​បទ ​"មាន​នាង​ក៏ធុញ​​គ្មាន​នាង​ក៏​ធុញ"។

 

​​ម៉ានិត ថ្លែង៖ "​ បទ​នេះ​ខ្ញុំ​ចាំ​បាន​ថា​ កាល​ប្រឡង​ភាសាខ្មែរ​ថ្នាក់​ទី​១២ សល់​ពេល​១៥​នាទី​ចុង​ក្រោយ​ខ្ញុំ​​បាន​សរសេរ​បទ​នេះ​តែ​ម្តង​"។

 

 

តារា​ចម្រៀង​ក្នុង​ផលិតកម្ម​ភ្លេង​រីខត បន្ត​ឲ្យ​ដឹង​ទៀត​ថា​ សម្រាប់​អាជីព​ជា​អ្នក​និពន្ធ​ដូច​រូប​លោក​ គឺ​ហាក់​ដូច​មិន​ទៀត​ទាត់​នោះ​ឡើយ​ នឹក​ឃើញ​ទាំង​យប់​ក៏​ត្រូវ​ងើប​មក​សរសេរ​បទ​ចម្រៀង​ដែរ​។

 

ម្ចាស់​បទ​"Forever" បន្ថែម៖ "អ្វី​ក៏​ដោយ​ប្រៀប​ដូច​ជា​អភិនីហារ​ចឹង​បង​សម្រាប់​ជីវិត​អ្នក​និពន្ធ​ដូចខ្ញុំ​  កាល​ដែល​យើង​នឹក​ឃើញ​ភ្លាម​យើង​ត្រូវ​សម្រេច​វា​តែ​ម្ដង បើ​នឹក​ឃើញ​ម៉ោង​១​យប់​ក៏​ត្រូវ​ងើប​ទាំង​ម៉ោង​១​ដែរ ខ្លាច​ស្អែក​ឡើង​​ភ្លេច​អស់​"។

 

 

ខេម មាន ៥ បទ ស្វាគមន៍​ឆ្នាំ ២០១៦

ម៉ៅ ស៊ីណាត​ រក​ឃើញ​អ្នក​ថ្មី ជា​បុរស​ពោះ​ម៉ាយ

អត្ថបទ៖ ថា ម៉ាលីដា វីដេអូ៖ ទូរស័ព្ទ​ដៃ