ពិធីដ៏ឱឡារិក មជ្ឈមណ្ឌល សាយណូផ្លាហ្សា នឹងបើកសម្ពោធនៅភ្នំពេញ
- 2016-01-05 21:39:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិធីដ៏ឱឡារិក មជ្ឈមណ្ឌល សាយណូផ្លាហ្សា នឹងបើកសម្ពោធនៅភ្នំពេញ
ចន្លោះមិនឃើញ
សូមស្វាគមន៍ការទស្សនាក្នុងសន្និសីទបង្ហាញផលិតផលនៅថ្ងៃទី០៦ ខែមករា
នេះគឺជាការប្រមូលផ្ដុំនៃវរជន និងពិធីជប់លៀងនៃទ្រព្យធន
ផ្ដល់សក្ខីកម្មលើពិធីឱឡារិកត្រចះត្រចង់នៅភ្នំពេញ ក្ដាប់ឱកាសទ្រព្យធនទីក្រុង
ទំនូលនៃសកលភាវូបនីយកម្មបានក្លាយទៅជានិន្នាការសំខាន់នៃយុគសម័យ រាជធានីភ្នំពេញបានអភិវឌ្ឍទៅមុខលើវិថីអន្តរជាតិភាវូបនីយកម្មក្នុងជំហានដ៏លឿន ដើម្បីស្វាគមន៍អនាគតដ៏ល្អប្រសើរ។ ការប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃបាននាំមកនូវបដិវត្តន៍ទីក្រុង និងបង្កើតបានជាឱកាសទ្រព្យធនជាច្រើន។ អ្នកឆ្លាតវៃប្រាកដជាអាចក្ដាប់នូវឱកាសទ្រព្យធនក្នុងនិន្នាការយុគសម័យជឿនលឿននេះ ក្លាយជាអ្នកកាន់ចង្កូតក្នុងការអភិវឌ្ឍទីក្រុងនៅពេលអនាគត។ រាជធានីភ្នំពេញបានបញ្ចេញនូវភាពរស់រវើករបស់ខ្លួន ក្នុងនាមជាវរជនក្នុងទីក្រុងនេះ តើលោកអ្នកបានប្រុងប្រៀបរួចហើយឬនៅ?
មជ្ឈមណ្ឌល សាយណូផ្លាហ្សា ជាបណ្ដុំអគារទីក្រុងក្នុងស្រុកធំបំផុតនាពេលបច្ចុប្បន្ននៅភ្នំពេញ ដែលបង្កើតឡើងដោយឧស្សាហកម្ម CYTS ក្រោមឱវាទសហគ្រាសកណ្តាល CYTS នៅប្រទេសចិន នឹងបើកសន្និសីទបង្ហាញផលិតផលដ៏ឱឡារិកនៅសាលធំនៃសណ្ឋាគារសូហ្វីតែល នៅម៉ោង ៥ និង ៣០នាទីល្ងាច ថ្ងៃទី៦ ខែមករា និងផ្សាយផ្ទាល់ពិសេស តាមរយៈកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ។ នៅថ្ងៃនោះ មនុស្សមកពីគ្រប់ស្រទាប់វណ្ណៈ ដូចជា មន្ត្រីរដ្ឋាភិបាល ថ្នាក់ដឹកនាំស្ថានទូត វរជនសភាពាណិជ្ជកម្ម អតិថិជន អ្នកសារព័ត៌មាន ក្រុមហ៊ុន ព្រមទាំងបុគ្គលិកអង្គភាពសហការ និងក្រុមគ្រួសារជាដើម នឹងត្រូវបានអញ្ជើញឲ្យចូលរួមក្នុងពិធីដ៏ឱឡារិកនេះ ដើម្បីរួមគ្នាផ្ដល់សក្ខីកម្មលើការចាប់កំណើតនៃអព្ភូតហេតុដ៏អស្ចារ្យ និងត្រចះត្រចង់នៅភ្នំពេញលើកនេះ។ យើងអាចព្យាករបានថា សន្និសីទលើកនេះនឹងរង្គោះរង្គើទីក្រុងទាំងមូល ស្រទាប់វរជនប្រមូលផ្ដុំគ្នា ផ្លាស់ប្តូរបទពិសោធន៍ និងគំនិត នេះពិតជាពិធីបង្កប់ដោយទ្រព្យធន។
សន្និសីទបង្ហាញផលិតផលថ្មីបើកឆាក គួបផ្សំជាមួយនឹងការសម្ដែងគួរឲ្យគយគន់ជាច្រើន
នៅថ្ងៃប្រារព្ធពិធីនោះ មានការសម្ដែងជាច្រើនដែលពោរពេញទៅដោយអត្ថន័យ និងសម្បូរបែបដែលមានគោលបំណងបង្ហាញអំពីផលិតផលឲ្យបានគ្រប់ជ្រុងជ្រោយ។ កញ្ញាពិធីការដ៏ស្រស់សោភា និងរម្យទម រង់ចាំទទួលស្វាគមន៍រាក់ទាក់លោកអ្នក និងជូនកាដូសម្រាប់ការផ្តល់ជាវត្តមានថែមទៀតផង។ ក្រោយពីភ្ញៀវកិត្តិយសបានអញ្ជើញដល់កន្លែងរួច ពិធីបើកសម្ភោធនឹងចាប់ផ្ដើមយ៉ាងពិសេស និងទៀងពេល។ ទម្រង់លក្ខណៈថ្មី អត្ថន័យជ្រាលជ្រៅ ការបង្ហាញអំពីផលិតផលមានភាពទាក់ទាញចិត្តមនុស្ស ធ្វើឲ្យសន្និសីទឈានទៅរកកម្រិតកំពូល។ ក្នុងអំឡុងពេលនៃពីធីនេះ មន្ត្រីរដ្ឋាភិបាល និងអ្នកដឹកនាំគម្រោងនឹងធ្វើបទបង្ហាញដោយផ្ទាល់ ណែនាំអំពីផលិតផលគម្រោង ហើយក៏មានអ្នកជំនាញផ្នែករចនាចែករំលែកពីទស្សនៈនៃការរចនា និងលក្ខណៈពិសេសនៃគម្រោងថែមទៀតផង ដើម្បីឲ្យអ្នកទស្សនាទាំងអស់អាចយល់ដឹងអំពីទស្សនៈរចនាដ៏ល្អឥតខ្ចោះនៃផលិតផលឲ្យបាន១០០%។
សន្និសីទបង្ហាញផលិតផលគម្រោងនេះឈរលើគោលការណ៍នៃពិធីឱឡារិក ធ្វើឲ្យលោកអ្នកពិនិត្យមើលផលិតផលថ្មីក្នុងអារម្មណ៍រីករាយ និងធូរស្រាល។ ក្នុងពិធីនេះនឹងមានការសម្ដែងរបាំជនជាតិខ្មែរទុកជាការបើកឆាក។ ស្របពេលជាមួយគ្នា ក្នុងដំណាក់កាលនីមួយៗនៃសន្និសីទបង្ហាញផលិតផលនេះ ក៏មានការសម្ដែងរបាំគួរឲ្យចាប់អារម្មណ៍ជាច្រើន និងឱកាសចាប់រង្វាន់ជាច្រើន ដើម្បីឲ្យអ្នករាល់គ្នាត្រលប់ទៅផ្ទះជាមួយនឹងរង្វាន់គ្រប់ដៃ។ កម្មវិធីនេះនឹងមានរៀបចំអាហារបូហ្វេ និងភេសជ្ជៈជូនលោកអ្នកទៀតផង។ ម្យ៉ាងវិញទៀត សន្និសីទលើកនេះអនុវត្តវិធីចុះវត្តមានយ៉ាងពិសេស គួបផ្សំជាមួយនឹងការរចនាវេទិកាដ៏គួរឲ្យទាក់ទាញ ធ្វើឲ្យលោកអ្នកទទួលបានការយល់ដឹងថ្មីពីលើសន្និសីទលក្ខណៈបុរាណ។
ដៃគូល្បីឈ្មោះលើឆាកអន្តរជាតិជាច្រើនបានចាប់ដៃគ្នាផ្ដល់ក្ដីស្រលាញ់ បរិច្ចាគជួយផ្នែកអប់រំ
ក្នុងនាមជាគម្រោងលក្ខណៈចម្រុះខ្នាតធំ និងជាដែនដីថ្មីនៅភ្នំពេញ នៅថ្ងៃដដែលមជ្ឈមណ្ឌល សាយណូផ្លាហ្សា នឹងចុះអនុស្សរណៈនៃការយោគយល់ជាមួយនឹងហាងម៉ាកផលិតផល និងមជ្ឈមណ្ឌលលក់ដូរជាច្រើន។ Wal-Mart និង Pizza Hut ជាដើម ដែលជាហាងសាខាមានកេរ្តិ៍ឈ្មោះល្បីលក្ខណៈអន្តរជាតិសង្ឃឹមថានឹងបង្កើតនៅថ្ងៃអនាគត ហើយនឹងប្រារព្ធពិធីចុះកិច្ចព្រមព្រៀងក្នុងសន្និសីទបង្ហាញផលិតផលគម្រោង។ អ្វីដែលគួរឲ្យទន្ទឹងរង់ចាំនោះគឺ គម្រោងនេះបានអញ្ជើញសហគ្រាសគ្រប់គ្រងអចលនទ្រព្យដែលមានកេរ្តិ៍ឈ្មោះល្បីឲ្យធ្វើជាទីប្រឹក្សាផ្នែកអចលនទ្រព្យរបស់អគារនេះ ដើម្បីផ្ដល់ជូនកម្មសិទ្ធិករនូវសេវាប្រចាំថ្ងៃដែលមានគុណភាពល្អ និងប្រសិទ្ធភាពខ្ពស់ ធ្វើឲ្យតម្លៃគម្រោងកើនឡើងកាន់តែខ្ពស់។
គ្រប់សហគ្រាសទាំងអស់ដែលមានការទទួលខុសត្រូវលើទស្សនៈតម្លៃស្នូលនៃសហគ្រាសនោះ គឺរួមបញ្ចូលគ្នានូវប្រយោជន៍សេដ្ឋកិច្ចរបស់សហគ្រាស និងប្រយោជន៍សង្គម។ ក្នុងនាមជាគម្រោងពាណិជ្ជកម្មខ្នាតធំមួយ មជ្ឈមណ្ឌល សាយណូផ្លាហ្សា នឹងរ៉ាប់រងទំនួលខុសត្រូវសង្គមកាន់តែច្រើន ហើយក្នុងសន្និសីទនេះផងដែរនឹងមានរៀបចំពិធីបរិច្ចាគលក្ខណៈសប្បុរសធម៌ដែលផ្តោតលើនិស្សិតនៅភ្នំពេញជាចម្បង។ ពិធីនេះបង្ហាញចេញយ៉ាងច្បាស់នូវកេរ្តិ៍ឈ្មោះ និងទំនួលខុសត្រូវសង្គមរបស់សហគ្រាស ហើយទាំងនេះប្រាកដនឹងធ្វើឲ្យសហគ្រាសទទួលបាននូវកេរ្តិ៍ឈ្មោះល្អក្នុងទីផ្សារសម្រាប់ក្រុមហ៊ុនផ្ទាល់ និងគម្រោងផងដែរ ដើម្បីឈ្នះ និងទទួលបានប្រយោជន៍ទៅវិញទៅមក។
ទន្ទឹងរង់ចាំវត្តមានរបស់លោកអ្នកក្នុងសន្និសីទបង្ហាញផលិតផលរបស់មជ្ឈមណ្ឌល សាយណូផ្លាហ្សា នៅថ្ងៃទី៦ ខែមករា៕
អត្ថបទ៖ ពាណិជ្ជកម្ម