ស្ងាត់ៗ Man Utd ត្រៀម​​៩៥​លាន​ដុល្លារ ​ទិញ​យក​​ Hazard

  • 2016-01-08 16:03:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លិប​បិសាច​ក្រហម​ Manchester United បាន​ត្រៀម​​ប្រាក់​៦៥​លាន​ផោន​ (ជិត​៩៥​លាន​ដុល្លារ) ដើម្បី​ទិញ​យក​ខ្សែ​បម្រើ​​ Eden Hazard ពី​ក្លិប​តោ​ខៀវ​ Chelsea នៅ​ខែ​មករា​នេះ។

 

 

តារា​ឆ្នើម​ជម្រើស​ជាតិ​បែលហ្សិក​ Hazard បាន​ប្រាប់​ដល់​មិត្តភ័ក្ដិ​របស់​គេ​ថា ចង់​ចាក​ចេញ​ពី​កីឡដ្ឋាន​ Stamford Bridge ​​ដែល​ធ្វើ​ឲ្យ​ក្លិប​ធំៗ​ដូច​ជា Real Madrid, Paris Saint-Germain និង​ Bayern Munich កំពុង​តែ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ ប៉ុន្តែ​​បើ​តាម​សេចក្ដីរាយការណ៍​ចុង​ក្រោយ​ Man Utd គ្រោង​នឹង​ដេញ​ថ្លៃ​មុន​គេ​៦៥​លាន​ផោន។

 

Daily Star បាន​ឲ្យ​ដឹង​ថា Man Utd ​បាន​បង្វែរ​គោល​ដៅ​ចង់​ទិញ​ Hazard វិញ ដោយសារ​តែ​ពួកគេ​មិន​អាច​លួងលោម​ Gareth Bale ​និង​ Cristiano Ronaldo ​ឲ្យ​ចាក​ចេញ​ពី​ Real Madrid បាន។

 

ប្រភព​ជិតស្និទ្ធ​មក​ពី​ក្លិប​បិសាច​ក្រហម​ម្នាក់​បាន​និយាយ​ថា៖ "ក្លិប​ចង់​បាន​ Gareth Bale ឬ Cristiano Ronaldo ប៉ុន្តែ​នៅ​តែ​មិន​អាច​ ដូច្នេះ​ទើប​បង្វែរ​គោលដៅ​ផ្សេង។ Eden Hazard ​ជា​គោលដៅ​ថ្មី គាត់​ជា​​ប្រភេទ​កីឡាករ​ដែល​ Man Utd ត្រូវ​ការ​ បើ​ពួកគេ​​ចង់​​ឈ្នះ​ពាន​ជា​ថ្មី​ម្ដង​ទៀត”៕

 

-ចុចអាន៖ ភ្ញាក់​ផ្អើល! តម្លៃ​ខ្លួន​កីឡាករ​ខែ​មករា​នេះ​ Hazard ​ថ្លៃ​ជាង​ CR7

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ express