រឿង​ខ្លី​ពី​ភក្ដីភាព​សុនខនិង​យុវតី ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា​គ្រប់​គ្នា​ស្រក់​ទឹក​ភ្នែក

  • 2016-01-12 18:46:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិត្ត​ភាព​ ភក្ដីភាព រមែង​កើត​មាន​ឡើង​រវាង​មនុស្ស​និង​មនុស្ស​ដែល​មាន​ភាព​ស្មោះ​ត្រង់​នឹង​គ្នា​តែ​យ៉ាង​ណា​មិញ មិត្តភាព​ស្មោះ​ត្រង់​ក៏​​​កើត​មាន​​រវាង​មនុស្ស​និង​សត្វ​ផង​ដែរ។

 

វីដេអូ​​ខ្លី​មួយ​ រយៈ​ពេល​ជាង ៥​នាទី​ បាន​បង្កើត​ឡើង​ បង្ហាញ​ពី​​មិត្តភាព ភក្ដីភាព របស់​​​យុវតី​សិស្ស​សាលា​ម្នាក់ និង​សត្វ​សុនខ​១​ក្បាល។

 

សាច់​រឿង​ចាប់​ផ្ដើម​ពី យុវតី​សិស្ស​សាលា​ម្នាក់​ដែល​​​ខ្លាច​សត្វ ប៉ុន្តែចុង​ក្រោយ​​នាង​មាន​បំណង​ចង់​ក្លាយ​ជា​គ្រូ​ពេទ្យ​​មើល​ជំងឺ​សត្វ។ ​នាង​បាន​ជួប​ សត្វ​សុនខ​មួយ​ក្បាល​ ឈ្មោះ​​ Olieng ដែល​រស់​នៅ​ជា​មួយ​​លោក​យាយ​ម្នាក់។ នា​ថ្ងៃ​មួយ លោក​យាយ​ជា​ម្ចាស់ Olieng បាន​ស្លាប់ សុនខ​ Olieng បាន​បង្ហាញ​​ក្ដី​នឹក​រឭក​ដល់​ម្ចាស់​វា​​មិន​ចង់​ឲ្យ​ឃ្លាត​ឆ្ងាយ​ចេញ​ពី​វា​ឡើយ។

 

ដោយ​ឃើញ​​​​ទិដ្ឋភាព​បែប​នោះ និង​មាន​ក្ដី​អាណិត​ដល់​សុនខ​​​នោះ យុវតី​សិស្ស​សាលា​​​ក៏​សម្រេច​ចិត្ត​​ជួយ​ Olieng ដោយ​ផ្ដល់​ចំណី​ឲ្យ​វា និង​យក​វា​ទៅ​មើល​ថែ។... ​រស់​នៅ​ជា​មួយ​ម្ចាស់​ថ្មី Olieng ជា​ឆ្កែ​ឆ្លាត និង​ចេះ​ជួយ​មើល​ថែ​គ្រួសារ​ របស់​យុវតី​សិស្ស​សាលា​នោះ​វិញ​ផង​ដែរ។ ប៉ុន្តែ​ថ្ងៃ​មួយ​ Olieng បាន​ជួប​គ្រោះ​ថ្នាក់​ចៃដន្យ​មួយ...ធ្វើ​ឲ្យ​ក្មេង​ស្រី​ទប់​ទឹក​ភ្នែក​ពុំ​បាន....។

 

​​​​​​​​​​​​​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុចអាន៖ មើល​វីដេអូ​នេះ​អ្នក​នឹង​ដឹង​ថា​គ្មាន​ក្ដី​ស្រលាញ់​ណា​ធំ​ជាង​ម្ដាយ

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ KTB Care

អត្ថបទពេញនិយម