មើលវីដេអូនេះអ្នកនឹងដឹងថាគ្មានក្ដីស្រលាញ់ណាធំជាងម្ដាយ
- 2015-07-29 14:55:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលវីដេអូនេះអ្នកនឹងដឹងថាគ្មានក្ដីស្រលាញ់ណាធំជាងម្ដាយ
ចន្លោះមិនឃើញ
ក្ដីស្រលាញ់របស់ម្ដាយចំពោះកូនធំជាងមហាសមុទ្រ មិនអាចកាត់ថ្លៃបាននឹកស្មានមិនដល់ ព្រោះគ្មាននរណាផ្សេងអាចធ្វើបានឡើយ។ ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ វីដេអូមួយត្រូវបានបង្កើតឡើង ដើម្បីបង្ហាញពីទំហំទឹកចិត្តម្ដាយចំពោះកូន។
ម្ដាយពេលខ្លះអាចជាមនុស្សគួរឲ្យធុញទ្រាន់សម្រាប់កូនគ្រប់រូប ប៉ុន្តែធ្លាប់គិតទេថាគាត់ធ្វើបែបនេះដើម្បីអ្វី? ហេតុផលតែម្យ៉ាងគត់ គឺទឹកចិត្តបរិសុទ្ធចង់ឲ្យកូនមានអនាគតល្អ រហូតពេលខ្លះសូម្បីខ្លួនឯងក៏មិនគិត។ អ្នកដទៃ ឬមិត្តភក្តិអាចជួយបានតែម្ដងម្កាលប៉ុណ្ណោះ ប៉ុន្តែម្ដាយតាមជួយកូនអស់មួយជីវិត រហូតលោកសាបសូន្យរូប។
វីដេអូសាច់រឿងខ្លីរយៈពេល ៣នាទី បង្ហាញពីក្មេងស្រីម្នាក់ខឹងម្ដាយ រហូតរត់ចេញពីផ្ទះបាត់ស្រមោល។ ពេលវេលាចេះតែដើរទៅមុខ ក្មេងស្រីចាប់ផ្ដើមឃ្លានគ្មានអ្វីទទួលទានព្រោះអស់ប្រាក់ពីខ្លួន។ នាងបានសម្លឹងស្ត្រីម្នាក់ដែលកំពុងឆាបាយលក់ ដោយទឹកមុខគួរឲ្យអាណិត។
អ្នកលក់បានហៅនាងឲ្យអង្គុយ ព្រមទាំងឆាបាយសម្រាប់ឲ្យនាងទទួលទាន ដោយមិនសួរនាំអ្វីច្រើនឡើយ។ អ្វីដែលធ្វើឲ្យក្មេងស្រីភ្ញាក់ផ្អើល គឺអ្នកលក់ដឹងថានាងចូលចិត្តបាយឆាជាមួយពងមាន់ក្រឡុកចៀន មិនដាក់ខ្ទឹមបារាំង។ ហេតុផលនៅពីក្រោយរឿងនេះ នឹងធ្វើឲ្យអ្នករំជួលចិត្ត...៕
សូមទស្សនាវីដេអូ៖
ចុចអាន៖ អាចស្រក់ទឹកភ្នែក! ជាង ៧នាទីបង្ហាញពីការសងគុណរបស់កូនប្រុសចំពោះឪពុក
ចុចអាន៖ អាចស្រក់ទឹកភ្នែក! ទឹកចិត្តឪពុកគថ្លង់រើសសំរាម ចិញ្ចឹមកូនស្រី
ចុចអាន៖ «ចិញ្ចៀន» វីដេអូដែលអ្នកមើលហើយ ទប់ទឹកភ្នែកមិនជាប់
ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ viral4real