យោធាថៃ បញ្ជាទិញប្រព័ន្ធការពារអាកាសទំនើបបំផុត និងរថក្រោះរាប់រយគ្រឿង
- 2016-01-13 18:55:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យោធាថៃ បញ្ជាទិញប្រព័ន្ធការពារអាកាសទំនើបបំផុត និងរថក្រោះរាប់រយគ្រឿង
ចន្លោះមិនឃើញ
ប្រទេសថៃទើបបញ្ជាទិញគ្រឿងសព្វាវុធទំនើបៗជាច្រើនក្នុងដើមឆ្នាំ ២០១៦នេះ ក្នុងនោះមានដូចជា រថក្រោះ និងប្រព័ន្ធការពារអាកាសដ៏ទំនើប។ ក្រុមហ៊ុន Rheinmetall Defence ដែលជាក្រុមហ៊ុនផលិតប្រព័ន្ធការពារអាកាសរបស់ប្រទេសអាល្លឺម៉ង់ បានបង្ហាញថាប្រទេសថៃបានចុះកុងត្រាទិញយកប្រព័ន្ធការពារអាកាសប្រភេទ Oerlikon Skyguard 3 ចំនួន ៤គ្រឿងពីពួកគេ។
ក្រុមហ៊ុន Rheinmetall Defence បានឲ្យដឹងទៀតថាប្រព័ន្ធការពារអាកាសទាំងបួនដែលប្រទេសថៃបានទិញនោះមានបំពាក់ទៅដោយកាំភ្លើងស្វ័យប្រវត្តិប្រភេទ Orelikon GDF 007 ទំហំ ៣៥mm ចំនួន ៨ដើម, កាំភ្លើងស្វ័យប្រវត្តិប្រភេទ Oerlikon Revolver Gun Mk 2 មួយដើម និងមីស៊ីលរយៈចម្ងាយឆ្ងាយ VSHORAD ។
កាំភ្លើងទាំង២ប្រភេទ មានសមត្ថភាពអាចបាញ់ចំគោលដៅក្នុងចម្ងាយ ៤គីឡូម៉ែត្រ និងមីស៊ីល VSHORAD អាចបាញ់ចំគោលដៅក្នុងចម្ងាយ ៧ គីឡូម៉ែត្រ ហើយរ៉ាដារបស់ Oerlikon Skyguard 3 អាចមានដែនសមត្ថភាពរហូតដល់ទៅ ២០គីឡូម៉ែត្រផងដែរ។
លើសពីនេះយោធាថៃបានបញ្ជាទិញរថក្រោះប្រមាណជាជាង២០០គ្រឿងបន្ថែមពីប្រទេសចិន រុស្សី និង អ៊ុយក្រែន ហើយរថក្រោះទាំងនោះជាម៉ូដែលចុងក្រោយទាំងអស់៕
ប្រែសម្រួល៖ រដ្ឋ ប្រភព៖ upi, army-technology, armyrecognition, the diplomat