Man Utd ត្រៀម៤៣លានដុល្លារ ទិញអ្នកចាំទីវ័យ១៦ឆ្នាំ ជំនួស De Gea
- 2016-01-14 17:17:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Man Utd ត្រៀម៤៣លានដុល្លារ ទិញអ្នកចាំទីវ័យ១៦ឆ្នាំ ជំនួស De Gea
ចន្លោះមិនឃើញ
ក្លិបបិសាចក្រហម Manchester United បានត្រៀមប្រាក់៣០លានផោន (ជាង៤៣លានដុល្លារ) ដើម្បីទិញយកអ្នកចាំទីវ័យ១៦ឆ្នាំ Gianluigi Donnarumma របស់ AC Milan នៅរដូវក្ដៅខាងមុខ សម្រាប់ជំនួសតំណែងអ្នកចាំទី David de Gea។
Donnarumma បានជាប់ជម្រើសដំបូងនៅ San Siro រដូវកាលនេះ និងក្លាយជាអ្នកចាំទីក្មេងបំផុត ដែលជាប់១១នាក់ដំបូងនៅក្របខ័ណ្ឌ Serie A។ ទម្រង់លេងរបស់កីឡាកររូបនេះ ត្រូវបានគេប្រៀបទៅនឹងអ្នកចាំទីអ៊ីតាលីជើងចាស់ Gianluigi Buffon ផងដែរ។
បើតាម Sport Mediaset បានឲ្យដឹងថា Man Utd គ្រោងនឹងដេញថ្លៃ៣០លានផោនក្រោយចប់រដូវកាលនេះ ខណៈដែលបច្ចុប្បន្នក្លិបកំពុងតែតាមដានមើលទម្រង់លេងរបស់កីឡាករអ៊ីតាលីរូបនេះ យ៉ាងយកចិត្តទុកដាក់។
បិសាចក្រហម នៅតែបារម្ភខ្លាចអ្នកចាំទីដៃទី១បច្ចុប្បន្ន De Gea ចាកចេញពីក្លិប ដែលអាចនឹងទៅ Real Madrid ដូច្នេះអ្នកចាំទីវ័យក្មេង Donnarumma នឹងអាចជាកីឡាករជំនួសតំណែងមួយនេះបាន ក្នុងពេលអនាគតដ៏វែងឆ្ងាយទៅមុខទៀត៕
-ចុចអាន៖ ស្ងាត់ៗ Man Utd ត្រៀម៩៥លានដុល្លារ ទិញយក Hazard
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ talksports