CEO ហាងកាហ្វេ Brown លើកយក ៥ ចំណុចធ្វើឱ្យក្រុមហ៊ុនមាននិរន្តរភាព
- 2016-01-18 17:11:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
CEO ហាងកាហ្វេ Brown លើកយក ៥ ចំណុចធ្វើឱ្យក្រុមហ៊ុនមាននិរន្តរភាព
ចន្លោះមិនឃើញ
បើកក្រុមហ៊ុន Brand ក្នុងស្រុកមួយឱ្យមានឈ្មោះល្បីល្បាញ និង មាននិរន្តរភាព មិនមែនជារឿងងាយស្រួលទេ ប៉ុន្តែទោះបីជាយ៉ាងណា លោក ចាង ប៊ុនលាង សហស្ថាបនិកហាងកាហ្វេក្នុងស្រុក Brown បានចែករំលែកបទពិសោធន៍ថា ហាងកាហ្វេរបស់លោកទទួលបានជោគជ័យ និងមាននិរន្តរភាព ក៏ដោយសារតែដើរតាម ៥ ចំណុចគោលធំៗទាំងនេះ។
លោក ចាង ប៊ុនលាង សហស្ថាបនិកនៃហាងការហ្វេ Brown
១. គំនិត + ក្រុមការងារ + លុយ (Idea + Team + Money) ២. បង្កើតសង្វាក់ផ្គត់ផ្គង់ដ៏រឹងមាំមួយ (Build a Strong Supply Chain ) ៣. វិនិយោគលើវគ្គបណ្ដុះបណ្ដាល និងអភិវឌ្ឍ (Investing in training & Development) ៤. អភិវឌ្ឍផលិតផល និងក្រុមហ៊ុនឲ្យប្រសើរ (Innovating process & Product) ៥. បង្កើត និងពង្រឹងវប្បធម៌ការងារ ជាមួយនឹងគោលបំណងច្បាស់លាស់ (Build and reinforcing a strong company culture with a clear mission)
លោក ចាង ប៊ុនលាង បានលើកឡើងបែបនេះ ពេលធ្វើបទបង្ហាញក្រោមប្រធានបទ «How to start up a business» ក្នុងកម្មវិធី Business Forum 2016 រៀបចំឡើងដោយ "International Business Club" ដែលជាក្រុមនិស្សិតនៃវិទ្យាស្ថានខេមអែត( CamEd business school) នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េកាលពីរសៀលម្សិលមិញ។ ជាមួយគ្នានោះដែរក៏មានការចូលរួម ពីសំណាក់វាគ្មិនជាច្រើនដូចជា៖
លោកបណ្ឌិត Sam Ghanty ក្រុមប្រឹក្សានាយកនៃសាលា CamEd Business School
លោក Tomas Pokorny នាយកប្រតិបត្តិនៃក្រុមហ៊ុន WorldBridgE Commerce ធ្វើបទបង្ហាញពីប្រធានបទ "Creative and Innovation"
លោកស្រី ជុន សុថានី នាយិកាប្រតិបត្តិ នៃក្រុមហ៊ុន First Finance ធ្វើបទបង្ហាញពីប្រធានបទ "Financial Management"
លោក សុង កុសល នាយកនៃក្រុមហ៊ុន Tax & Advisory Service និងសាស្ត្រាចារ្យនៃសាលា CamEd Business School ធ្វើបទបង្ហាញពីប្រធានបទ "Taxation"៕
លោកវេជ្ជបណ្ឌិត Sam Ghanty
លោកស្រី ជុន សុថានី
លោក Tomas Pokorny
អានអត្ថបទ៖ បើកអាជីវកម្មមួយ គេត្រូវគិតលើអ្វីខ្លះ?
អានអត្ថបទ៖ ២ ចំណុចធំៗធ្វើឱ្យក្រុមហ៊ុនជោគជ័យពីលោក ហ៊ន់ សុរចនា
អត្ថបទ៖ អ៊ុំ សុភក្តិ