២ ចំណុចធំៗធ្វើឱ្យក្រុមហ៊ុនជោគជ័យពីលោក ហ៊ន់ សុរចនា
- 2016-01-14 16:28:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
២ ចំណុចធំៗធ្វើឱ្យក្រុមហ៊ុនជោគជ័យពីលោក ហ៊ន់ សុរចនា
ចន្លោះមិនឃើញ
“២ ចំណុចធំៗ ដែលខ្ញុំអាចលើកបាន"។ សម្ដីខាងលើគឺ លោក ហ៊ន់ សុរចនា បានឆ្លើយតបនឹងសំណួរថា តើកត្តាអ្វីខ្លះដែល CEO ឬប្រធានក្រុមហ៊ុន ត្រូវគិតដើម្បីឱ្យក្រុមហ៊ុនមួយបានជោគជ័យ? ២ ចំណុចដែលប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី លើកឡើងរួមមាន៖ ១. កត្តាបុគ្គលិក និង ២. ការយល់ឱ្យបានច្បាស់ពីប្រតិបត្តិការខាងក្រៅ។
https://www.youtube.com/watch?v=0ySVQdvLq9w&feature=youtu.be
១. កត្តាបុគ្គលិក បុគ្គលិកសុទ្ធតែសំខាន់គ្រប់រូបទៅតាមតួនាទី និងសមត្ថភាព ហើយបុគ្គលិកសំខាន់ ដែលលោកចង់បានជាបុគ្គលិកគឺ៖
-“មានទំនួលខុសត្រូវខ្ពស់ ស្មារតីរាំងមាំ ចេះអភិវឌ្ឍន៍ខ្លួនឯង ឧស្សាហ៍ព្យាយាម ស្វះស្វែង តស៊ូ គោរពតួនាទីខ្លួនបានភ្ជាប់ភ្ជួន ត្រឹមត្រូវ ជួយផ្ដល់ជាមតិកែលំអ និងជួយជាគំនិតចូលរួមឱ្យរីកចម្រើនជាមួយគ្នា បុគ្គលិកមានស្មារតីជាក្រុម មិនមែនជាបុគ្គលិកចង់បានអ្វីតែម្នាក់ឯង។"
-“សន្តិសុខ និងអ្នកអនាម័យ ក៏ជាបុគ្គលិកសំខាន់ដែរ...សំខាន់បែបមិច? សន្តិសុខ ជាអ្នកទទួលអតិថិជនមុនគេទាំងអស់ អ៊ីចឹងពួកគាត់មានតួនាទីសំខាន់ណាស់ ក្នុងការបង្ហាញមុខមាត់ និងរូបភាពដំបូងបំផុតជូនអតិថិជន។"
២. ការយល់ឱ្យបានច្បាស់ពីប្រតិបត្តិការខាងក្រៅ ត្រូវចេះអង្កេតអំពីអាជីវកម្មរបស់ខ្លួនតើកំពុងប្រែប្រួលដូចម្ដេច។ ត្រូវដឹងអំពីអតិថិជនតើគេចង់បានបែបណា ដើម្បីយើងរៀបចំយុទ្ធសាស្រ្តឲ្យត្រូវនឹងស្ថានភាពទីផ្សារ (ខាងក្រៅ)។
ទោះបីជាយ៉ាងណា ប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលទើបចាប់កំណើតរូបនេះបានសង្កត់ធ្ងន់ថា បើក្រុមហ៊ុនមួយគ្មានបុគ្គលិកល្អ ខិតខំ ស្មោះត្រង់ទេនោះ ក្រុមហ៊ុនមិនរីកចម្រើនឡើយ៕
ខន សូវៀត៖ បើចេះ៥ចំណុចនេះ ការងារទីផ្សារនឹងជោគជ័យខ្ពស់
ថៅកែត្រី សាលម៉ុន ដែលមានចំណូល១លានកន្លះក្នុង១ឆ្នាំថា បុគ្គលិកល្អជួយអាជីវកម្មថ្កើង
អត្ថបទ៖ អ៊ុំ សុភក្តិ