Angelina Jolie ស្លៀករ៉ូបម៉ូដសាមញ្ញបំផុតទៅសម្ពោធរឿង "Kung fu Panda 3” តែតម្លៃវិញកប់
- 2016-01-19 18:41:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Angelina Jolie ស្លៀករ៉ូបម៉ូដសាមញ្ញបំផុតទៅសម្ពោធរឿង "Kung fu Panda 3” តែតម្លៃវិញកប់
ចន្លោះមិនឃើញ
តារាសម្ដែងអាមេរិក Angelina Jolie បានស្លៀកសំលៀកបំពាក់មានម៉ូដសាមញ្ញបំផុត ពេលទៅចូលរួមសម្ពោធខ្សែភាពយន្ត "Kung Fu Panda 3” នៅទីក្រុង Los Angeles កាលពីចុងសប្ដាហ៍កន្លងទៅ។ ទោះយ៉ាងណារ៉ូបមួយឈុតនេះ ត្រូវបានគេដឹងថាមានតម្លៃជាង ១៤០០ដុល្លារ។
បើតាមសារព័ត៌មាន Dailymail រ៉ូបខ្មៅមួយឈុតនេះគឺជារ៉ូបម៉ាក Saint Laurent ហើយពេលចេញដំបូងវាមានតម្លៃដល់ទៅ ១៨០០ដុល្លារអាមេរិក។
ជាមួយគ្នានេះដែរ គេសង្កេតឃើញថា រូបរាងរបស់តារាវ័យ ៤០ឆ្នាំរូបនេះ កាន់តែស្គមជាងមុន ដែលអាចជាសញ្ញាមួយពីជំងឺរ៉ាំរ៉ៃរបស់នាង។ កាលពីខែមិនា ឆ្នាំមុន តារាកូន៦រូបនេះ បានធ្វើការវះកាត់ដៃស្បូនទាំងសងខាងចេញ ដើម្បីទប់ស្កាត់ជំងឺមហារីកស្បូន ហើយកន្លងមកអ្នកស្រីក៏បានវះកាត់សុដន់ចេញផងដែរ។
សម្រាប់ខ្សែភាពយន្ត "Kungfu Panda” វគ្គ៣នេះ Angelina Jolie បានចូលរួមជាអ្នកបញ្ចូលសំឡេងសម្រាប់តួអង្គខ្លាញី Tigress ជាសិស្សច្បងម្នាក់របស់ខ្លាឃ្មុំផេនដា Po ដដែល។ ក្រៅពីសកម្មភាពផ្សព្វផ្សាយភាពយន្តនេះ ភរិយាតារាសម្ដែង Brad Pitt ក៏កំពុងមមាញឹកខ្លាំងដែរក្នុងការដឹកនាំភាពយន្ត "First They Killed My Father” នៅប្រទេសកម្ពុជា ៕
ចុចអាន៖Angelina Jolie និងស្វាមីដើរទិញឥវ៉ាន់នៅផ្សាររាត្រី ខេត្តសៀមរាប
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ dailymail