ទារកនៅប្រេស៊ីលរាប់ពាន់នាក់ កើតមកមានក្បាលតូចខុសពីធម្មតា ដោយសារ វីរុស Zika
- 2016-01-22 20:40:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទារកនៅប្រេស៊ីលរាប់ពាន់នាក់ កើតមកមានក្បាលតូចខុសពីធម្មតា ដោយសារ វីរុស Zika
ចន្លោះមិនឃើញ
ករណីទារកនៅប្រទេសប្រេស៊ីល រាប់ពាន់នាក់កើតមកមានក្បាលតូចខុសប្រក្រតី កំពុងតែកើតឡើងជាបន្តបន្ទាប់ទៀត ខណៈពេលដែល អ្នកស្រាវជ្រាវជាច្រើនបានឲ្យដឹងថា មូលហេតុនៃបញ្ហានោះគឺទាក់ទង មេរោគ Zika។
Microcephaly ជាជំងឺប្រែប្រួលប្រព័ន្ធប្រសាទម្យ៉ាង ដែលបង្កឲ្យទារកកើតមកមានលលាដ៍ក្បាល និងខួរក្បាលតូចខុសពីធម្មតា។ អ្នកជំនាញជឿជាក់ថាវាបានកើតឡើង ដោយសារការចម្លងវីរុស Zikaតាមរយៈមូសខ្លាខាំ ជាវីរុសដែលគេឃើញកើតមានដំបូងនៅ អាហ្វ្រិក ក្នុងឆ្នាំ ១៩៤៧ ។
អ្នកជំនាញបង្ហាញរោគសញ្ញាជារួម នៃការឆ្លងមេរោគ Zika គឺ មានគ្រុនក្ដៅ អន្ទះអន្ទែងឈឺចុកៗសន្លាក់ឆ្អឹង និង ក្រហមភ្នែក។ ករណីជំងឺខាងលើនោះ បានកើតឡើងនិងចាប់រីករាលដាលកាលពីឆ្នាំ ២០១៥ កន្លងទៅ ធ្វើឲ្យក្រសួងសុខាភិបាល ប្រេស៊ីល ប្រកាសឲ្យស្ត្រីមានផ្ទៃពោះការពារខ្លួន ដោយប្រើប្រាស់ថ្នាំបណ្ដេញបង្ការកុំឲ្យមូសខាំ។
រហូតមកដល់ពេលនេះ អ្នកជំនាញស្រាវជ្រាវផ្នែកសុខភាព មិនទាន់រកឃើញច្បាស់ថា តើជំងឺនោះដែលគេឃើញកើតមាននៅអាហ្វ្រិកនោះបានឆ្លងចូលទៅកាន់ប្រទេសប្រេស៊ីល តាមរយៈណានោះទេ៕
ចុចអាន៖ ប្រទេស El Salvador ស្នើឲ្យស្ត្រីកុំទាន់មានផ្ទៃពោះរហូតឆ្នាំ២០១៨ ព្រោះខ្លាចវីរុសសាហាវ
ប្រែសម្រួល៖ មាន រតនា ប្រភព៖ dailymail