iPad ​ជំនាន់​ថ្មី​ លេច​ចេញ​លក្ខណៈ​ពិសេស

  • 2016-01-26 17:35:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPad ​ជំនាន់​ថ្មី​ បាន​លេច​ចេញ​លក្ខណៈ​ពិសេស​​ហើយ។ យោង​តាម​អ្នក​ជំនាញ​វិភាគ​ផលិត​ផល​បច្ចេកវិទ្យា​លោក​ Steve Hemmerstoffer បាន​ឲ្យ​ដឹង​ថា​​វា​អាច​​មាន​បំពាក់​​​ឧបករណ៍​បំពង​សំឡេង​​ចំនួន​បួន​ ​ដែល​មាន​ពីរ​នៅ​ផ្នែក​ខាង​លើ​ ​និង​ពីរ​នៅ​ផ្នែក​ខាង​ក្រោម​។

 

ជា​មួយ​គ្នា​ផង​ដែរ​លោក Hemmerstoffer ក៏​បាន​បង្ហាញ​ដែរ​ថា iPad ជំនាន់​ថ្មី​អាច​ជា​ម៉ូដែល​ iPad Air 3 ហើយ​មាន​រាង​ស្រដៀង​នឹង​ iPad Pro​ ប៉ុន្តែ​​អាច​មាន​សមត្ថភាព​បញ្ចេញ​​សំឡេង និង​រូបភាព​បាន​ប្រសើរ​ជាង​ iPad Pro ផង​ដែរ​។​

 

​លើស​ពី​នេះ​​​ iPad ជំនាន់​ថ្មី​ត្រូវ​បាន​គេ​ជឿ​ថា​អាច​នឹង​មាន​ភ្ជាប់​មក​ជា​មួយ​នូវ​អំពូល​ Flash សម្រាប់​ជំនួយ​ដល់​ការ​ថត​រូប​ក៏​ដូច​ជា​ការ​ប្រើ​ប្រាស់​នា​នា។​

 

​រូបរាង​ពិត​ប្រាកដ​សម្រាប់​ iPad ជំនាន់​ថ្មី​ ក៏​ដូច​ជា​ iPhone ទំហំ៤អ៊ិញ អាច​នឹង​ត្រូវ​លាត​ត្រដាង​ក្នុង​ព្រឹត្តិការណ៍​តាំង​បង្ហាញ​ផលិតផល​របស់​ Apple នា​ខែ​ឧសភា ខាង​មុខ​៕

 

ចុចអាន៖ Tablet ថ្មី​របស់​ក្រុមហ៊ុន​ Xiaomi មាន​​រូបរាង​ដូច​ជា​ iPad mini បេះ​បិទ​

 

ប្រែសម្រួល៖ រដ្ឋ ប្រភព៖ businessinsider

អត្ថបទពេញនិយម
អត្ថបទថ្មី