Pato ​​ទៅ​ដល់​ទីក្រុង​ឡុងដុង និង​ប្រាប់​ពី​អារម្មណ៍​​ដែល​បាន​ផ្ទេរ​ទៅ​ Chelsea

  • 2016-01-28 17:41:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​​ Alexandre Pato ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​ឡុងដុង​ប្រទេស​អង់គ្លេស​ហើយ​ម្សិល​មិញ ​ដើម្បី​បញ្ចប់​ការ​ផ្ទេរ​ទៅ​ក្លិប​ Chelsea ឲ្យ​រួច​រាល់ ហើយ​អតីត​កីឡាករ​ AC Milan រូប​នេះ ​​​ប្រាប់​ថា ​បាន​ផ្ទេរ​ទៅ​តោ​ខៀវ​ គឺ​ដូច​ជា​សុបិន​ក្លាយ​ជា​ការ​ពិត។

 

 

​Pato ព្រម​​ផ្ទេរ​ពី​ក្លិប​ប្រេស៊ីល​ Corinthians ​ទៅ​ Chelsea ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​៦​ខែ ​ដែល​​នឹង​ត្រូវ​លេង​ឲ្យ​​តោ​ខៀវ​ រហូត​ចប់​រដូវ​កាល​នេះ ​បន្ទាប់​ពី​រដូវ​កាល​មុន​រូប​គេ​លេង​ឲ្យ​ក្រុម​ Sao Paulo ​ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​ដែរ។

 

​កីឡាករ​វ័យ​២៦​​ឆ្នាំ​រូប​នេះ​ បាន​ប្រាប់​ដល់​ ESPN ម្សិល​មិញ​ថា៖ "ខ្ញុំ​មក​ដល់​ទី​នេះ​ គឺជា​សុបិន​ក្លាយ​ជា​ការ​ពិត។ Chelsea គឺជា​ផ្ទះ​ថ្មី​របស់​ខ្ញុំ ហើយ​ខ្ញុំ​ពិត​ជា​ចង់​​លេង​ឲ្យ​ពួកគេ​ខ្លាំង​ណាស់។ ខ្ញុំ​រីករាយ​ណាស់ ខ្ញុំ​ចង់​ជួប​មិត្ត​រួម​ក្រុម​ថ្មី​របស់​ខ្ញុំ ​និង​ចង់​សម្រប​ខ្លួន​ឲ្យ​ល្អ​បាន​លឿន​បំផុត ​តាម​ដែល​អាច​ធ្វើ​បាន”។

 

Pato ​​ធ្លាប់​លេង​ឲ្យ​ជម្រើស​ជាតិ​ប្រេស៊ីល​២៥​ប្រកួត ស៊ុត​បាន​១០​គ្រាប់ ​ហើយ​កីឡាករ​រូប​នេះ ក៏​ធ្លាប់​ឈ្នះ​មេដាយ​ប្រាក់​នៅ​អូឡាំពិក​ទីក្រុង​ឡុងដុង​ កាល​ឆ្នាំ​២០១២ ជាមួយ​នឹង​ Neymar ផង​ដែរ៕

 

 

 

 

 

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ mirror | bbc