ឈិនឡុង និយាយពីការលំបាកខ្លះៗពេលបញ្ចូលសំឡេងរឿង "Kung Fu Panda 3”
- 2016-01-28 18:16:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈិនឡុង និយាយពីការលំបាកខ្លះៗពេលបញ្ចូលសំឡេងរឿង "Kung Fu Panda 3”
ចន្លោះមិនឃើញ
តារាជើងចាស់ហុងកុង Jackie Chan ហៅ ឈិនឡុង បានបង្ហើបពីរឿងលម្អិតមួយចំនួនពាក់ព័ន្ធការបញ្ចូលសំឡេងរបស់ខ្លួន ក្នុងខ្សែភាពយន្តគំនូរជីវចល "Kung Fu Panda” វគ្គ៣ ដែលនឹងចេញបញ្ចាំងនៅប្រទេសចិននៅថ្ងៃសុក្រ សប្ដាហ៍ក្រោយនេះ។
កំពូលតារាក្បាច់គុនកុងហ្វូរូបនេះបានប្រាប់ថានេះជាបទពិសោធន៍ដ៏ពិបាកនិងគួរឲ្យចាប់អារម្មណ៍ ដោយលោកត្រូវបញ្ចូលសំឡេងតួអង្គចំនួនពីរផ្សេងគ្នា សម្រាប់ភាពយន្តទាំង៣វគ្គនេះ។
“ខ្ញុំត្រូវទៅថតសំឡេងនៅអាមេរិក ហុងកុង ប៉េកាំង និងសៀងហៃ។ ពួកគេបានឲ្យខ្ញុំថតសំឡេង នៅពេលរឿងទាំងមូលជិតរួចរាល់ទៅហើយ ដោយសារតែខ្ញុំរវល់ថតរឿងនៅកន្លែងជាច្រើនជុំវិញពិភពលោក"។
សម្រាប់វគ្គចុងក្រោយរបស់ "Kung Fu Panda” នេះ Jackie Chan បានបញ្ចូលសំឡេងតួ Master Monkey និងឪពុកបង្កើតរបស់ខ្លាឃ្មុំ Po ដោយនិយាយភាសាអង់គ្លេស ភាសាចិនកាតាំងនិងចិនកុកងឺ។
តារាវ័យ ៦១ឆ្នាំបានឲ្យដឹងថា ពេលខ្លះលោកត្រូវញាត់ម្រាមដៃបី ចូលមាត់ ដើម្បីបញ្ចូលសំឡេងឲ្យត្រូវនឹងតួអង្គតុក្កតា។
Jackie Chan គឺជាតារាអាស៊ីតែម្នាក់ប៉ុណ្ណោះដែលបានបញ្ចូលសំឡេងក្នុងរឿងនេះ ដោយតួអង្គសំខាន់ៗដទៃទៀតបញ្ចូលដោយតារាហូលីវូដដូចជា Jack Black, Dustin Hoffman, Angelina Jolie និងLucy Liu ជាដើម។
“Kung fu Panda 3” នឹងចេញបញ្ចាំងនៅចិន និងសហរដ្ឋអាមេរិកនៅថ្ងៃទី២៩ ខែមករា ៕
ទស្សនា Trailer រឿង "Kung Fu Panda 3”៖
ចុចអាន៖លេចវីដេអូកម្រ ឈិន ឡុងហាត់ក្បាច់គុនសៅលីងពីលោកសង្ឃតូច
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ china