Brad Pitt បង្ហាញ​​ស្នាម​​សាក់​មាន​​​ភាសា​ខ្មែរបង្កប់​ន័យ​ពិសេស​សម្រាប់​​Angelina Jolie

  • 2014-10-23 16:00:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​អាមេរិក Brad Pitt បាន​បង្ហាញ​ឲ្យ​គេ​ឃើញ​ស្នាម​សាក់​អាថ៌កំបាំង​មួយ​នៅ​លើ​ពោះ​របស់​ខ្លួន កាល​ពី​ថ្ងៃ​សៅរ៍ សប្ដាហ៍​មុន នៅ​ពេល​ចូល​រួម​​កម្មវិធី​ថត​រូប​អនុស្សាវរីយ៍​ សម្រាប់​ភាពយន្ត "Fury” នៅ​ទីក្រុង​ប៉ារីស។

 

តារា​វ័យ ៥០​ឆ្នាំ ដែល​ទើប​រៀបការ​ជាមួយ​ភរិយា​ជា​តារា​សម្ដែង Angelina Jolie កាល​ពី​ខែ​សីហា បាន​បង្ហាញ​ស្នាម​សាក់​នេះ​នៅ​ពេល​ដែល​លោក​លើក​ដៃ​រា​ដាក់​ទស្សនិកជន​ក្នុង​កម្មវិធី។ បើ​ទោះ​ជា​មិន​អាច​ឃើញ​ស្នាម​សាក់​ទាំង​ស្រុង តែ​គេ​អាច​ឃើញ​លេខ​ ៤.៦​.៧៥ ដែល​ជា​ថ្ងៃ​កំណើត​របស់​ Angelina Jolie (ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​១៩៧៥) រួម​ជាមួយ​អក្សរ​អង់គ្លេស​ជាប់​គ្នា ដែល​គេ​សន្និដ្ឋាន​ថា​ជា​អក្សរ Angie (ឈ្មោះ​កាត់​របស់ Angelina Jolie)។

 

ចំពោះ​លេខ​ខ្មែរ​ដែល​ជា​ថ្ងៃ​កំណើត​របស់ Angelina Jolie គឺ ត្រូវ​បាន​សាក់​លើ​ដង​ខ្លួន​របស់ Brad Pitt តាំង​ពី​ឆ្នាំ​២០០៧ ប៉ុន្តែ​អក្សរ Angie គេ​ទើប​តែ​ឃើញ​នា​ពេល​ថ្មី​ៗ​នេះ​ប៉ុណ្ណោះ។

 

គូ​ស្នេហ៍​តារា​ល្បី Brad Pitt និង Angelina Jolie មាន​ទំនាក់​ទំនង​ច្រើន​ជាមួយ​ប្រទេស​កម្ពុជា បន្ទាប់​ពី​ពួក​គេ​បាន​យក​កុមារា​ម្នាក់​ពី​កម្ពុជា​យក​ទៅ​ចិញ្ចឹម កាល​ពី​ឆ្នាំ​២០០២ ដែល​បច្ចុប្បន្ន​កុមារ​ម្នាក់​នេះ​មាន​ឈ្មោះ Maddox និង​មាន​អាយុ ១៣​ឆ្នាំ។ Angelina Jolie បាន​បញ្ចូល​សញ្ជាតិ​ "ខ្មែរ" ដើម្បី​នាំ​យក Maddox ទៅ​ចិញ្ចឹម​ស្រប​ច្បាប់ ហើយ​នៅ​លើ​ខ្លួន​នាង​ក៏​មាន​រូប​សាក់​ជា​​ភាសា​​បាលី ដែល​ជា​ការ​បួងសួង​សុំ​ក្ដី​សុខ​សម្រាប់ Maddox ទៀត​ផង ៕

អានអត្ថបទ៖ “Fury” រឿង​ថ្មី​របស់ Brad Pitt ដែល​ជាប់​លេខ១​នៅ​អាមេរិក​មក​ដល់​កម្ពុជា​ហើយ

អានអត្ថបទ៖ បក​ស្រាយ​រូប​សាក់​លើ​ខ្លួន​​ Angelina ឃើញ​​​ពាក្យ​​ជូនពរ​អាចារ្យខ្មែរ​​ឧស្សាហ៍​និយាយ ​

​​​ប្រែ​សម្រួល៖​ វ៉ាន់ថន ប្រភព៖ perezhilton
អត្ថបទពេញនិយម