Brad Pitt លាប​ពណ៌​សក់​ដូច Justin ពេល​កំពុង​ថត​រឿង​ថ្មី​នៅ​បារាំង

  • 2016-02-02 16:25:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​តារា​សម្ដែង​ល្បី​អាមេរិក​និង​ជា​ប្ដី​របស់ ​Angelina Jolie លោក Brad Pitt កំពុង​រវល់​ថត​ភាពយន្ត​ថ្មី​ដែល​មាន​ចំណងជើង​ថា “War Machine" នៅ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង។

 

 

កំលុង​ពេលថត​រឿង​នៅ​ទៅ​នោះ ​​​តារា​វ័យ​៥២​ឆ្នាំ​ត្រូវ​បាន​អ្នក​សារព័ត៌មាន​លួច​ថត​បាន​​សកម្មភាព​ខ្លះ​ៗ​ពេល​កំពុង​សម្ដែង​នៅ​ខាង​ក្រៅ​សណ្ឋាគារ​ Grand Hotel នៅ​ទីក្រុង​ប៉ារីស​កាល​ពី​ថ្ងៃ​អាទិត្យ​ ដោយ Brad ដើរ​តួ​​ជា​ទាហាន​ជាន់​ខ្ពស់​អាមេរិក​​និង​លាប​សក់​ពណ៌​ស​​​ស្រដៀង​នឹង​ពណ៌​សក់​របស់​តារា​ចម្រៀង Justin bieber។

 

សាច់​រឿង​ទាំង​មូល​និពន្ធ​ឡើង​និយាយ​ពី​សង្គ្រាម​នៅ​ប្រទេស អាហ្វហ្គានីស្ថាន។ “War Machine” ជា​ខ្សែភាពយន្ត​ផលិត​ដោយ​​ផលិតកម្ម Plan B Entertainment ​និង​មាន​តារា​ល្បី​ផ្សេង​ទៀត​ចូលរួម​សម្ដែង​ដូច​ជា Will Poulter, Emory Cohen, Topher Grace និង Anthony Michael Hall​ ជា​ដើម៕

 

 

 

ចុចអាន៖Angelina Jolie និងBrad Pitt ឆ្លៀត​ពេល​ពី​ការ​ថត​កុន​នៅ​កម្ពុជា​ទៅ​លេង​វៀតណាម

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ dailymail

អត្ថបទថ្មី