ម៉ា ច័ន្ទ​បញ្ញា តារា​ចម្រៀង​វ័យ​​ក្មេង​កម្ពុជា​ជាប់​បេក្ខភាព ៥​នាក់​ចុង​ក្រោយ Fashion Asia Award នៅ​ចិន

  • 2014-10-23 15:58:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​វ័យ​ក្មេង​កម្ពុជា​ ម៉ា ច័ន្ទ​បញ្ញា បាន​ក្លាយ​ជា​បេក្ខភាព​តារា​ចម្រៀង​ ៥​នាក់​ចុង​ក្រោយ​ក្នុង​កម្មវិធី Fashion Asia Award 2014 នៅ​ប្រទេស​ចិន។

 

តារា​ចម្រៀង​វ័យ​ក្មេង​រូប​នេះ​​នឹង​ត្រូវ​ប្រកួតប្រជែង​សមត្ថភាព​ជា​មួយ​យុវជន មក​ពី​៥​ប្រទេស​ផ្សេង​ទៀត​នៅ​ទូទាំង​ទ្វីប​អាស៊ី​នា​ថ្ងៃ​ទី២ ដល់​ថ្ងៃ​ទី១០ ខែ​វិច្ឆិកា ខាង​មុខ​​នៅ​ ចិន ដើម្បី​ដណ្ដើម​ជយ​លាភី​ជា Asia Top Fashionable Singer Of The Year។

 

យុវជន ម៉ា ច័ន្ទបញ្ញា ក្នុង​កម្មវិធី Hear My Song ​កន្លង​ទៅ

 

មុន​មក​ដល់​វគ្គ ៥​នាក់​ចុង​ក្រោយ​យុវជន​ពោរពេញ​ដោយ​សមត្ថភាព​​របស់ កម្ពុជា ខាង​លើ​ត្រូវ​​បាន​កម្មវិធី​វាយ​តម្លៃ​យ៉ាង​លម្អិត​ជា​មួយ​យុវជន​ជា​ច្រើន​ក្នុង​ទ្វីប​អាស៊ី។

 

តារា​ចម្រៀង​វ័យ​ក្មេង​ ម៉ា ច័ន្ទ​បញ្ញា និយាយ​ថា៖"ខ្ញុំ​សប្បាយ​ចិត្ត ហើយ​ស្ទើរតែ​មិន​ជឿ​ពេល​គេ Callមក​ថា​ខ្ញុំ​ជាប់ ៥​នាក់​ចុង​ក្រោយ។ ជាប់​ឬ​ធ្លាក់​មិន​សំខាន់​ទេ តែ​នេះ​ជា​មោទនភាព​បំផុត​សម្រាប់​ខ្ញុំ​ក្នុង​នាម​តំណាង​ឱ្យ​កម្ពុជា​ក្នុង​កម្មវិធី Fashion Asia Award”។

 

យុវជន​វ័យ​ ២២ឆ្នាំ​ដែល​ចេះ​តែង​និពន្ធ​​ទាំង​ទំនុក​ភ្លេង និង​ទំនុក​ច្រៀង​​រូប​នេះ នឹង​ត្រូវ​ប្រកួតប្រជែង​ជា​មួយ​យុវជន​ ពី​បណ្ដា​​ប្រទេស​ផ្សេង​ទៀត​មាន​ដូច​ជា ម៉ាឡេស៊ី  ​ម៉ុងហ្គោលី តៃវ៉ាន់​  ​និង ក្រុង​ម៉ាកាវ។

 

​លោក ម៉ា ច័ន្ទ​បញ្ហា បន្ត​ថា​កត្តា​នាំ​ឱ្យ​លោក​ក្លាយ​ជា​បេក្ខភាព ៥​នាក់​ចុង​ក្រោយ​នា​កម្មវិធី Fashion Asia Award នា​ពេល​នេះ​ ដោយ​មាន​ការ​ណែនាំ​ពី​មិត្តភ័ក្ដិ​ម្នាក់​នៅ​ក្នុង​ស្រុក ហើយ​កម្មវិធី​តម្រូវ​ឱ្យ​បំពេញ​លក្ខខណ្ឌ​មួយ​ចំនួន​តាម​ការ​ចង់​បាន​របស់​គេ។

 

 

បើ​ទោះ​ជា​លទ្ធផល​ចេញ​មក​បែប​ណា​ក៏​ដោយ យុវជន​ដែល​មាន​​បទ​ពិសោធន៍​ក្នុង​ការ​តែង​និពន្ធ​ខាង​លើ អះអាង​ថា​នឹង​ប្រឹងប្រែង​ឱ្យ​អស់​ពី​សមត្ថភាព ក្នុង​ការ​បង្ហាញ​ពី​ប្រពៃណី​ វប្បធម៌​រួម​នឹង​សមត្ថភាព​ពិត​របស់​យុវជន​កម្ពុជា​នៅ​លើ​ឆាក​អន្តជាតិ។

 

ក្រោយ​ពី​ត្រឡប់​មក​ពី​ប្រកួតប្រជែង​នៅ​ប្រទេស ចិន​វិញ ម៉ា ច័ន្ទ​បញ្ញា នឹង​ទៅ​ទទួល​ពាន​ជា​អ្នក​និពន្ធ​វ័យ​ក្មេង​ពី​ព្រះ​មហាក្សត្រី​នៅ​ប្រទេស ថៃ។ ក៏ប៉ុន្តែ​លោក​មិន​ទាន់​ច្បាស់​ពី​កាលបរិច្ឆេទ​ជាក់លាក់​នៅ​ឡើយ​ទេ ដោយ​កម្មវិធី​មិន​ទាន់​ផ្ដល់​ដំណឹង​មក។

 

លោក ម៉ា ច័ន្ទ​បញ្ហា ជា​តារា​ចម្រៀង អ្នក​និពន្ធ​បទ​ភ្លេង និង​ទំនុក​ច្រៀង​ល្បី​ឈ្មោះ​​ក្នុង​បណ្ដាញ​សង្គម Facebook និង youtube ។ មក​ទល់​នឹង​ពេល​នេះ​លោក​​មាន​វ័យ ២២​ឆ្នាំ ហើយ​ផលិត​បទ​ចម្រៀង​ជា​ស្នាដៃ​និពន្ធ​ផ្ទាល់​ខ្លួន​បាន​ជាង ៤០​បទ

http://youtu.be/QjTnu1cw88s

បទ​ចម្រៀង​ជា​ការ​និពន្ធ​ផ្ទាល់​ដៃ​របស់​លោក​ដែល​ទទួល​ការ​ចាប់​អារម្មណ៍​បាន​​ការ​គាំទ្រ​ខ្លាំង​ពី​មហាជន​មាន​ដូច​ជា បទ"មនុស្ស​ស្មោះ​ មិន​អស់​សង្ឃឹម" និង​បទ "តំណក់​ភ្លៀង​សាយណ្ហ"។

 

​​មុន​នឹង​មាន​មុខ​លើ​ឆាក​អន្តជាតិ​​បែប​នេះ​ ម៉ា ច័ន្ទ​បញ្ញា ធ្លាប់​តាំង​ចិត្ត និង​យាយ​ប្រាប់​ទស្សនិកជន​ថា៖"ខ្ញុំ​តាំង​ចិត្ត​ពី​តូច​មក​ម្ល៉េះ​ថា​ថ្ងៃ​ណា​មួយ ខ្ញុំ​នឹង​នាំ​សិល្បៈ​ខ្មែរ​​ទៅ​ឆាក​អន្តជាតិ ទោះ​ជា​លំបាក​បែប​ណា​ក៏​ដោយ"៕

 

អានអត្ថបទបន្ត៖ផលិត​ករ​ភាព​យន្ត​​​​ដ៏​ល្បី​តំណាង​ឲ្យ​ខ្មែរ​មួយ​រូប​ជាប់​ពានរង្វាន់​ពហុ​

 

អានអត្ថបទបន្ត៖រឿង១ឈុតៗ​សាហាវ​ណាស់ តែ​ធាតុ​ពិត​អីចឹង​សោះ!

 

 

 

 

អត្ថបទ៖ អ៊ីង សុឡា