ជម្រុះ​ Tiger Street Football Festival 2016 ​​ចុង​​សប្ដាហ៍​​នេះ​​នៅ​ខេត្ត​​ព្រះ​សីហនុ​ឆ្ពោះ​ទៅ​ប្រាក់​រង្វាន់​១​ម៉ឺ​ន​ដុល្លារ​

  • 2016-02-08 17:08:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខេត្ត​ដែល​ត្រូវ​ជម្រុះ​​ដំបូង​សម្រាប់​​កម្មវិធី​ Tiger Street Football Festival 2016​ ឆ្ពោះ​ទៅ​ទឹក​ប្រាក់​ ​១​ ម៉ឺន​ដុល្លារ​អាមេរិក​​​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ គឺ ​ខេត្ត​ព្រះសីហនុ។ វគ្គ​ជម្រុះ​​​ធ្វើ​ឡើង​ទៅ​ថ្ងៃ​ទី​ ១៣ & ១៤ ​​កុម្ភៈ​ ចុង​សប្ដាហ៍​នេះ នា​ឆ្នេរ​អូឈើទាល។

 

ជំហាន​បន្ទាប់​នៃ​វគ្គ​ជម្រុះ​តាម​តំបន់​ដូច​គ្នា​នឹង​ធ្វើ​ដំណើរ​ទៅ​ខេត្ត​កំពង់​ចាម​​នៅ​ថ្ងៃ​ទី ២០&២១ កុម្ភៈ​នៅ​មុខ​សាលា​គរុកោសល្យ​ខេត្ត។ ​ចំណែក​ថ្ងៃ​ទី​ ២៧ & ២៨ កុម្ភៈ​ ជម្រុះនៅ​ខេត្ត​សៀមរាប និង បន្ត​ទៅ​​ ​ថ្ងៃ​ទី​​ ៥ & ៦​ មីនា​ លើទឹកដី​​ខេត្ត​បាត់​ដំបង​ មុន​ចាប់​ផ្ដើម​​នៅ​ភ្នំពេញ​ពី​ថ្ងៃ​ទី​ ១១ ​ដល់​ ១២ មីនា​ នៅ​មុខ​សាល​មហោស្រព​​មជ្ឈមណ្ឌល​​សន្និបាត​ និង ពិព័រណ៍ ​កោះពេជ្រ​ ​រាជ​​ធានី​ភ្នំពេញ។

 

ចក្ខុវិស័យ​របស់​​ក្រុមហ៊ុន​ស្រាបៀរ​ថៃហ័្គរ ដែល​នាំ​មក​ជូន​នូវ​ព្រឹត្តិការណ៍​បាល់ទាត់​ Tiger Street Football Festival ​នេះ​ ​ក្នុង​គោល​ដៅ​​ជំរុញ​ឱ្យ​យុវជន​​នៅ​​កម្ពុជា​ ​បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម ដើម្បី​បញ្ចេញ​ទេពកោសល្យ និង​ជំនាញ​ផ្ទាល់​ខ្លួន​ដើម្បី​រួមគ្នា​​ពន្លឿន​វិស័យ​បាល់ទាត់​នៅ​កម្ពុជា។ ឆ្នាំ​នេះ​អ្នក​រៀប​ចំ​កម្មវិធី​រំពឹង​ថា​មាន​ក្រុម​ប្រមាណ ៣២០ ​ក្រុម​ចូល​រួម​ក្នុង​យុទ្ធ​នាការ​ជម្រុះ​​តាម​ខេត្ត​ខាង​លើ​រហូត​ដល់​ជុំ​ផ្ដាច់ព្រ័ត្រ​ដែល​​ត្រូវ​បាន​ចម្រាញ់​យក ៣២ ក្រុម។

 

​នេះ​ជា​​ឆ្នាំ​ទី​៤​ហើយ​ដែល​ក្រុម​ហ៊ុន​ស្រាបៀរ​ថៃហ្គ័រ​រៀប​ចំ​​កម្មវិធី​ Tiger Street Football Festival ​ដែល​មាន​ប្រាក់​រង្វាន់​រហូត​ដល់​ ១​ម៉ឺន​ដុល្លារអាមេរិក​

 

 

ជើង​ឯក​ទូទាំង​ប្រទេស​ឆ្នាំ​មុន​របស់ Tiger Street Football Festival 2015​ បាន​ទៅ​លើ VICTORY FC A ទទួល​បាន​ទឹក​ប្រាក់ ១ ម៉ឺន​ដុល្លារ ជើង​ឯក​រង OV MAL TRUE BRANDS   ទទួល​បាន​ទឹក​ប្រាក់ ៥ ពាន់​ដុល្លារ និង លេខ៣​ ​​សម្ព័ន្ធ គ.ស.ន.ប.ក  ទទួល​បាន​ទឹក​ប្រាក់ ២៥០០ ដុល្លារ៕

 

អត្ថបទ៖ ស្រណោះ