Couple Run បង្វែរ​ការ​គិត​​មិនមែន​រត់​តែ​ដើម្បី​គូសង្សារ​ ប៉ុន្តែ​ដើម្បី​គន្ធបុប្ផា

  • 2016-02-08 17:37:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​តែង​មាន​ការ​យល់​ច្រឡំ​ថា​ Couple Run ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​១៤កុម្ភៈ​ ខាង​មុខ​នេះ​គឺ​ជា​ការ​រត់​បែប​គូ​សង្សារ តែ​​មួយ​មុខ​នោះ​​មិន​មែន​ទេ ប៉ុន្តែ​​​រូបភាព​នោះ​​នឹង​រំលេច​ស្នេហា​បែប​ក្រុម​គ្រួសារ​មិត្តភ័ក្តិ​ បងប្អូន​ និង​ដៃ​គូ​សង្សារ​ផង​ដែរ។ អ្វី​ដែល​ពិសេស​នោះ​គឺ​ដើម្បី​យក​ថវិកា​ជួយ​គន្ធបុប្ផា​។ នេះ បើ​តាម​ការ​លើក​ឡើង​របស់ អគ្គ​នាយក​ Ice Watch លោក​ សួង​ ស៊ីម​កាល​សន្និសីទ​ថ្ងៃ​សៅរ៍។

 

​​​យ៉ាង​ណា​មិញ​ នៅ​ក្នុង​កម្ម​វិធី Couple Run លោក​ សួង ស៊ីម បន្ត​ឲ្យ​ដឹង​ទៀត​ថា​វិញ្ញាសា​ក្នុង​ថ្ងៃ​នោះ​មាន​ រត់​៣គីឡូម៉ែត្រ​ និង​រត់​១០០ម៉ែត្រ។

 

 

អគ្គ​នាយក​ Ice Watch ថ្លែង៖ “បាទ...ថ្ងៃ​ Couple Run វិញ្ញាសា​យើង​មាន​រត់​៣គីឡូម៉ែត្រ​ដោយ​ចង​ដៃ​គ្នា​ជាមួយ​ដៃគូ ជុំវិញ​បរិវេណ​ស្តាត​អូឡាំពិក​ និង​រត់​១០០ម៉ែត្រ​ ចង​ជើង​គ្នា​នៅមុខ​ឆាក​ការ​ប្រគំ​តន្ត្រី​ ហើយ​ចំពោះ​ការ​រត់​មិន​មាន​យក​ចាញ់​ឈ្នះ​អ្វី​នោះ​ទេ គឺ​រត់​ដើម្បី​សប្បាយ​​ទាំងអស់​គ្នា​និង​អ្វី​ដែល​សំខាន់​នោះ​គឺ​យក​ថវិកា​ជួយ​ពេទ្យ​គន្ធបុប្ផា​"។

 

មិន​តែ​ប៉ុណ្ណោះ​លោក​ ប៉ែន វុទ្ធី តំណាង​សហព័ន្ធ​ស្ម័គ្រចិត្ត​បាន​សំណូម​ពរ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ទាំង​អស់​សុំ​កុំ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ដោយ​ប្រកាន់​ថា​កម្មវិធី Couple Run ​មាន​និន្នាការ​សំដៅ​លើ​គូសង្សារ​​។​ ជាក់​ស្ដែង​កម្មវិធី​នេះ​ទៀត​សោត​ផ្ដោត​សំខាន់​លើ​គោលការណ៍​៣​គឺ​៖

 

 

១.​ បំផុស​សកម្មភាព កីឡា​ តាម​រយៈ​ការ​រត់​ជា​ពិសេស​ធ្វើ​ឲ្យ​មាន​សុខភាព​ល្អ​ ២. ជួយ​ដល់​សង្គម​ រាល់​ការ​ចំណាយ​ថវិកា​៦​$ ក្នុង​នោះ​ ៥០% ផ្ដល់​ជូន​ពេទ្យ​គន្ធ​បុប្ផា​ ៣.​ចុង​ក្រោយ​ប្រិយ​មិត្ត​អាច​បង្កើត​ទំនាក់​ទំនង​ជាមួយ​អ្នកចូលរួម​ក្នុង​កម្មវិធី ហើយក៏​អាច​បង្ហាញ​ក្តី​ស្រលាញ់​ទៅ កាន់​មនុស្ស​ជុំវិញ​ខ្លួន​ដូចជា​គ្រួសារ មិត្តភ័ក្តិ​ និង​ដៃ​គូ​សង្សារ​ជាដើម។

 

 

Couple Run នឹង​ត្រូវ​ធ្វើ​ឡើង​ចំ​ថ្ងៃ​ទី​១៤-កុម្ភៈ​តែ​ម្ដង ចាប់​ពី​ម៉ោង​៣​រសៀល ដល់​ម៉ោង ៨:៣០ ​យប់ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ។ Couple Run ត្រូវ​បាន​រៀបចំ​ឡើង​ដោយ Ice Watch ហើយ ៥០%​នៃ​សំបុត្រ​ដែល​លក់​បាន​ទាំង​អស់ នឹង​ត្រូវ​បរិច្ចាគ​ទៅ​មន្ទីរ​ពេទ្យ​កុមារ​គន្ធ​បុប្ផា។ ប្រិយមិត្ត​អាច​រក​ទិញ​សំបុត្រ​បាន​ក្នុង​តម្លៃ ៦ ដុល្លារ​នៅ​តាម​ទីតាំង​៖

 

១. សាខា ice-watch ​ព្រះ​មុនីវង្ស (០៧៧ ៧៥ ១០០០) ២. Ice Park ផ្សារ​ទំនើប​អ៊ីអន​ជាន់​ទី​៤ (០៨១ ៥១៧ ៥៥៥) ៣. ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ៤. ហាង Deluxe Chicken មាត់​ទន្លេ​ជិត​ Khmer Royal (០១៦ ៥៨ ៥៨ ៨៣) ៥. តាម​សាលា និង​សាកលវិទ្យាល័យ​មួយ​ចំនួន​ដែល​មាន​ក្រុម​ស្ម័គ្រចិត្ត​របស់ ice-watch ។

 

 

ប្រិយមិត្ត​ក៏​នឹង​ទទួល​បាន​ការ​ផ្ដល់​ជូន​ពិសេស​ពី​ការ​ទិញ​សំបុត្រ​ចូលរួម​ផង​ដែរ៖ – អាវយឺត​ដ៏​ស្រស់​ស្អាត​មួយ, cheer balloon មួយ និង​កង​ដៃ​​មួយ​របស់ ice-watch – ទឹក​បរិសុទ្ធ​មួយ​ដប ទឹក​ផ្លែឈើ Freeze មួយ​កំប៉ុង – សំបុត្រ​ជិះ​ស្គី​ទឹកកក​ពី Ice Park បញ្ចុះ​តម្លៃ ៥០% – កាដូ​ពី Libresse – កាត​បញ្ចុះ​តម្លៃ​សម្រាប់ Deluxe Chicken

 

កាន់​តែ​ពិសេស! សម្រាប់​អ្នក​ដែល​ទិញ​សំបុត្រ​បាន​មុន នឹង​ទទួល​បាន៖

– សំបុត្រ​ជិះ​ស្គី​ទឹកកក Free 100% ពី ICE Park – កាដូ​ពី​ផលិតផល​កូរ៉េ Yadah – សំបុត្រ​កុន2D, Popcorn និង​កូកា​ កូឡា នៅ Legend Cinema – Vitamin Beroca

 

មក​ដល់​ពេល​នេះ​តាម​តួ​លេខ​របស់​​ក្រុម​ការងារ​លក់​សំបុត្រ​បាន​ជិត​​មួយ​ ពាន់​សំបុត្រ​ ហើយ​ក៏​សង្ឃឹម​ថា​ដល់​ថ្ងៃ​នោះ​នឹង​មាន​ចំនួន​អ្នក​ចូលរួម​កាន់​តែ​ច្រើន​ ជាង​នេះ​ដើម្បី​បាន​ទាំង​សប្បាយ​ និង​នាំ​យក​ថវិកា​ជូន​គន្ធ​បុប្ផា៕

 

Couple Run ព្រឹត្តិការណ៍​រត់​ជា​គូ​ធំ​បំផុត​ដើម្បី​ជួយ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​

 

មាស សុខសោភា ច្រៀង​មិន​យក​កម្រៃ​ថ្ងៃ​ Couple Run​ ដើម្បី​ជួយ​គន្ធ​បុប្ផា

 

Couple RunCouple Run នឹងប្រារព្ធឡើងនៅថ្ងៃទី 14 កុម្ភះ 2016 នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ។ តម្លៃសំបុត្រចូលរួមត្រឹមតែ 6$ ប៉ុណ្ណោះ, រាល់ការជាវសំបុត្ររបស់លោកអ្នកត្រូវឧបត្ថម្ភជូនមន្ទីពេទ្យគន្ធបុប្ផា មិនត្រឹមតែប៉ុណ្ណោះទេ អ្នកថែមទាំងទទួលបានការដូពិសេសជាច្រើនដូចជា៖ _ អាវយឺតមួយ កងដៃមួយ CheerBalloonមួយ_ សំបុត្រជិះស្គីទឹកកក បញ្ចុះតំលៃ 50% ពី ICE Park _ ទឹកផ្លែឈើ Freeze មួយកំប៉ុង_ ការដូពី Libresse មួយកាន់តែពិសេសសំរាប់អ្នកដែលបានទិញសំបុត្របានមុន នឹងទទួលបាន៖_ សំបុត្រជិះស្គីទឺកកក Free 100% ពី ICE Park_ ការដូ ពីផលិតផល YADAH_ សំបុត្រគុន2D នៅ Legend Cinema _ Pop Con + CoCa ពី Legend Cinema _ Vitamin Beroca (បញ្ជាក់៖ ចំពោះការដូពិសេស ចំនួនមានកំណត់ សូមរួសរាន់ឡើង)សូមទំនាក់ទនងលេខទូរសព្ទ័ ០77 751000 ។

Posted by Watch Empire on Thursday, 21 January 2016

 

 

 

អត្ថបទ៖ ថា ម៉ាលីដា ​​

អត្ថបទពេញនិយម