តូច​ចិត្ត ស្អប់​ម្ដាយ​ជា​អ្នក​ក្រ តែ​ចុង​ក្រោយ​ទើប​ដឹង​ថា...

  • 2016-02-08 18:56:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“ចូលឆ្នាំ​ចិន​ហើយ មិត្ត​ខ្ញុំ​គេ​បាន​ខោ​អាវ​ថ្មី​ៗ របស់​លេង​ថ្មី​ៗ ចុះ​ខ្ញុំ?” “អីចឹង​ កូន​ចង់​បាន​អី​ពី​ម៉ាក់?” “ខំ​ធ្វើការ​​ជាង​នេះ ទើប​យើង​មិន​ក្រ។ រក​លុយ​ឲ្យ​បាន​ច្រើន​ជាង​នេះ ទើប​យើង​ក្លាយ​ជា​អ្នក​មាន​នឹង​គេ!” ​

នេះ​ជា​សម្ដី Hock និយាយ​ទៅ​កាន់​ម្ដាយ​របស់​ខ្លួន ក្រោយ​មាន​រឿង​ជាមួយ​មិត្តភ័ក្ដិ​នៅ​សាលា និង​ត្រលប់​មក​ផ្ទះ​វិញ។

 

រស់​នៅ​ជាមួយ​ម្ដាយ​ជា​ស្ត្រី​មេម៉ាយ​និង​មាន​មុខរបរ​ជា​កម្មករ​នៅ​ចម្ការ​កៅស៊ូ តែ Hock មិន​ដែល​ត្រូវ​បាន​ម្ដាយ​ប្រើ​ឲ្យ​ធ្វើ​ការងារ​ធ្ងន់​ៗ​អ្វី​ឡើយ ក្រៅ​ពី​ឲ្យ​រៀន​សូត្រ។ ទោះ​យ៉ាង​ណា​គេ​តែងតែ​មាន​អារម្មណ៍​ខ្មាស​អៀន​ចំពោះ​មិត្តភ័ក្ដិ​ដែល​ជា​កូន​អ្នក​មាន ជា​ពិសេស​នៅ​ពេល​ពួក​គេ​ហៅ​គេ​ថា "អា​ក្មេង​កៅស៊ូ" (Rubber Boy)។

 

ពេល​ជិត​ដល់​ថ្ងៃ​ចូល​ឆ្នាំ​ចិន Hock បាន​ជិះ​ម៉ូតូ​មក​សាលារៀន​ជាមួយ​ម្ដាយ​ធម្មតា ក៏​ប៉ុន្តែ​គាប់​ជួន មេឃ​ភ្លៀង​ធ្វើ​ឲ្យ ខោ​អាវ​របស់​គេ​ទទឹក​ជោក​ និង​ត្រូវ​មិត្ត​រួម​ថ្នាក់​សើច​ចំអក​គេ​យ៉ាង​ខ្លាំង រហូត​កើត​មាន​ជា​ជម្លោះ​វាយ​តប់។

 

ត្រលប់​មក​ផ្ទះ​វិញ​នៅ​ថ្ងៃ​នោះ Hock បាន​ទាស់​សម្ដី​ជាមួយ​ម្ដាយ​ម្ដង​ទៀត ហើយ​ក៏​បាន​និយាយ​ពាក្យ​អាក្រក់​ៗ​ខាង​លើ​នោះ​ទៅ​​ម្ដាយ។ ម្ដាយ​របស់ Hock មិន​បាន​ខឹង ឬ​ស្ដី​បន្ទោស​ត​ទៀត​ឡើយ​ពេល​ឮ​កូន​ប្រុស​និយាយ​ពាក្យ​ទាំង​នេះ តែ​គាត់​បាន​និយាយ​ចុង​ក្រោយ​ថា៖ "បើ​កូន​គិត​ថា​រក​លុយ​ស្រួល ថ្ងៃ​ស្អែក​ទៅ​ជាមួយ​ម៉ាក់"។

 

Hock មិន​ស្ទាក់ស្ទើរ​នឹង​សំណើ​របស់​ម្ដាយ​ឡើយ ហើយ​ថ្ងៃ​បន្ទាប់​គេ​បាន​ក្រោក​ពី​ព្រឹក​ទៅ​ធ្វើ​ការ​ជាមួយ​ម្ដាយ​ពិត​មែន។ នៅ​ថ្ងៃ​នោះ​ទើប​គេ​ថា​ម្ដាយ​របស់​គេ​ខំ​ប្រឹង​ប្រែង​យ៉ាង​ណា​ដើម្បី​គេ និង​ដឹង​ថា​អ្វី​ជា​សុភមង្គល​ពិត​​ប្រាកដ។ ចង់​ដឹង​ថា Hock បាន​យល់​ដឹង​ពី​អ្វី​ខ្លះ សូម​ទស្សនា​វីដេអូ​រឿង​ខ្លី​ខាង​ក្រោម​នេះ​តែ​ម្ដង៖

 

អត្ថបទ៖ វ៉ាន់ថន វីដេអូ៖ PETRONASOfficial