Apple នឹង​ប្រកាស iPhone 5se អេក្រង់ ៤អ៊ីញ​​ផ្កាឈូក​ខែ​មិនា​

  • 2016-02-08 21:43:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple នឹង​បញ្ចេញ iPhone 5se អេក្រង់ ៤អ៊ីញ​ពណ៌​ផ្កា​ឈូក​នៅ​ថ្ងៃ​ទី ១៥ ខែ​មិនា​ខាង​មុខ ដើម្បី​តម្រូវ​ចិត្ត​អ្នក​ប្រើប្រាស់។

 

ដោយ​សារ​មើល​ឃើញ​ពី​សន្ទុះ​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​ពណ៌​មាស​ក្រហម (Rose Gold) ដែល​មាន​លើ iPhone 6s/6s Plus ទើប Apple ចង់​បន្ថែម​មួយ​ពណ៌​ទៀត​ទៅ​លើ iPhone 5se អេក្រង់ ៤អ៊ីញ ដោយ​សង្ឃឹម​ថា​ទីផ្សារ​មិន​ចាញ់ iPhone 6s/6s Plus ពណ៌ Rose Gold ឡើយ។

 

តាម​ពិត​ទៅ​ពណ៌​ផ្កាឈូក​ខ្ចី​លើ iPhone 5seដែល Apple គ្រោង​នឹង​ផលិត​នេះ ធ្លាប់​មាន​លើ iPod Nano ជំនាន់​ទី ៧និង iPod Touch ជំនាន់​ទី ៦រួច​មក​ហើយ។

 

ពណ៌​ផ្កាឈូក​លើ iPod  ស៊េរី​ថ្មី

 

iPhone 5se អេក្រង់ ៤អ៊ីញ​ពណ៌​ផ្កាឈូក​ខ្ចី​ដែល​ត្រៀម​ប្រកាស​ថ្ងៃ ១៥មិនា​ខាង​មុខ នឹង​បំពាក់​ដោយ​បច្ចេកវិទ្យា​ Scan ក្រយៅដៃ Touch ID និង​ប្រព័ន្ធ NFC។ ដោយ​ឡែក​កាមេរ៉ា​របស់ iPhone 5se នឹង​មាន​មុខងារ Live Photo ដូច​គ្នា​នឹង iPhone 6s/6s Plus ដែរ តែ​បច្ចេកវិទ្យា​អេក្រង់​ពុំ​បំពាក់ 3D Touch ឡើយ៕

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ Redmondpie