Barca ឡើង​ផ្ដាច់ព្រ័ត្រ​ និង​បំបែក​កំណត់​ត្រា​ ក្រោយ​ស្មើ​ Valencia យប់​មិញ

  • 2016-02-11 15:54:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លទ្ធផល​​ស្មើ Valencia ១-១ នា​ជើង​ទី​២ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ Copa del Rey យប់​មិញ មិន​ត្រឹម​តែ​ជួយ​ឲ្យ​ក្រុម Barcelona ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ជា​លើក​ទី​៦ ក្នុង​៨ឆ្នាំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ការ​បំបែក​កំណត់ត្រា​មួយ​នៅ​​​អេស្ប៉ាញ​ដែរ ពោល​គឺ​លេង​២៩ប្រកួត (ប្រកួត​ផ្លូវការ) ដោយ​មិន​ចាញ់​សោះ។

 

 

ដោយ​មាន​៧គ្រាប់​ក្នុង​ដៃ​កាល​ពី​ជើង​ទី​១ ក្រុម​នៅ​តំបន់ Catalan បាន​ដាក់​កីឡាករ​​ក្នុង​ក្រុម​បម្រុង​ស្ទើរ​ទាំង​អស់​ឲ្យ​ចូល​លេង ប៉ុន្តែ​នៅ​តែ​អាច​ធ្វើ​បាន​ល្អ​ដដែល។

 

នៅ​ក្នុង​ការ​ប្រកួត​នេះ Valencia ត្រូវ​ការ​ជ័យជម្នះ​ជា​ចាំ​បាច់ បើ​ទោះ​បី​ដឹង​ខ្លួន​ថា​ពិបាក​នឹង​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ក៏​ដោយ។ ជ័យជម្នះ​នឹង​ជួយ​បន្ថយ​សម្ពាធ​​គ្រូ​បង្វឹក Gary Neville ​ហើយ​ក៏​ដើម្បី​ផ្ដល់​កាដូ​ជូន​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​កីឡដ្ឋាន Mestalla ផង​ដែរ។ Alvaro Negredo បាន​ជួយ​ឲ្យ​ក្រុម​កំពុង​ដុនដាប​មួយ​នេះ នាំ​មុខ​មុន​នាទី​៣៩ ប៉ុន្តែសល់​៦នាទី​ចប់​ការ​ប្រកួត កីឡាករ​យុវជន Wilfrid Kaptoum វ័យ​១៩ឆ្នាំ បាន​ជួយ​ឲ្យ Barca តាម​ស្មើ​វិញ បន្ទាប់​ពី​ប្ដូរ​ចូល​លេង​បាន​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ។

 

លទ្ធផល​សរុប​៨-១ ធ្វើ​ឲ្យ​ Barcelona ត្រូវ​ទៅ​ចាំ​មុន​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយ​រង់​ចាំ​ជួប​ក្រុម​ឈ្នះ​រវាង Sevilla និង Celta Vigo យប់​នេះ។ កាល​ពី​ជើង​ទី​១ Sevilla បាន​បំបាក់ Celta ៤-០៕​​

Neville កើន​សម្ពាធ​កាន់​តែ​ខ្លាំងនៅ Valencia

 

កីឡដ្ឋាន Mestalla របស់ Valencia មិន​សូវ​មាន​អ្នក​ទស្សនា​ ដោយ​សារ​ចាញ់​ធ្ងន់កជើង​ទី​១

 
 

ប្រភព៖ fcbarcelona

អត្ថបទពេញនិយម