"ពេលវេលា" ធ្វើឲ្យបុរសសង្ហា ប៉ែន ភ័ក្រសុធារិទ្ធ ទទួលការងារសិល្បៈឥតដាច់
- 2016-02-11 16:56:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
"ពេលវេលា" ធ្វើឲ្យបុរសសង្ហា ប៉ែន ភ័ក្រសុធារិទ្ធ ទទួលការងារសិល្បៈឥតដាច់
ចន្លោះមិនឃើញ
ប្រឡូកសិល្បៈជាងមួយឆ្នាំក្រោយចប់កុងត្រាជាមួយស្ថានីយទូរទស្សន៍ប៉ុស្តិ៍អាស៊ីអាគ្នេយ៍ ប៉ែន ភ័ក្រសុធារិទ្ធ ទទួលបានការងារច្រើន មានទាំងថតស្ប៉ត សម្ដែង ដើរម៉ូដឥតដាច់។ទាំងនេះ លោកប្រាប់ថា មិនមែនមានសមត្ថភាពមួយមុខនោះទេ សំខាន់នោះគឺការគោរពពេលវេលា និងការងារ ចាំបាច់បំផុត។
អ្នកមានដើមកំណើតនៅភ្នំពេញរូបនេះថ្លែង ៖ "បាទបង ជាអ្នកសិល្បៈម្នាក់ មិនមែនចាំតែសម្ដែងល្អមួយមុខនោះទេ សំខាន់ចេះយល់ទុក្ខធុរៈគ្នាក្នុងក្រុមការងារ ជាពិសេសនោះគោរពពេលវេលា និងការងារ គឺចាំបាច់បំផុតសម្រាប់ខ្ញុំ"។
អតីតលេខ៣ខាងបង្ហាញម៉ូដប៉ុស្ត៍អាស៊ីអាគ្នេយ៍បន្ថែម៖ "បើសិនជាយើងមិនគោរពពេលវេលា មិនបានផ្ដល់ពេលឲ្យខាងក្រុមការងារគ្រប់គ្រាន់ ដូច្នេះការងារខ្ញុំក៏មិនទៅមុខដែរបង។ ពេលខ្ញុំទទួលថតរឿង ឬ ការងារមួយៗ ខ្ញុំត្រូវលៃលក ពេលវេលាសម្រាប់គេឲ្យបានគ្រប់គ្រាន់ មិនមែនចេះតែទទួលថត ជាន់ថ្ងៃជាន់ពេលគ្នានោះទេ"។
ថ្មីៗនេះ ប៉ែន ភ័ក្រសុធារិទ្ធ ប្រាប់ថា ទទួលបានមួយរឿងទៀតចាប់ដៃគូសម្ដែងជាមួយ កញ្ញា តូតា ចំណងជើង "ក្រមុំប៉េងប៉ោះ កំឡោះត្រីឆ្អើរ" ឲ្យប៉ុស្ត៍លេខ៥ជាប្រភេទរឿងស្នេហាកំប្លែងបែបស្រុកស្រែ។ ៥រឿងដែលតារារូបនេះធ្លាប់បានសម្ដែងមានដូចជា " ជីវិតលើសិល្បៈ "កំឡោះក្ដាមប្រៃ កញ្ញា ស្ពៃជ្រក់" "ទេវបុត្តអាទិទេព" និងមួយទៀតលោកភ្លេចចំណងជើង។
(សុធារិទ្ធ និង តូតា ថតរឿង "ក្រមុំប៉េងប៉ោះ កំឡោះត្រីឆ្អើរ" )
មិនត្រឹមតែថតរឿងទេ សុធារិទ្ធ ក៏លោតខ្លាំងនឹងការថតសម្អាងការ ក្នុងនោះលោកប្រាប់ថា ចាំមិនបានថា ធ្លាប់ថតបានប៉ុន្មាននោះទេ ដឹងថាច្រើន។ ក្នុងវិថីសិល្បៈ លោកបញ្ជាក់ផងដែរថា ប្រិយមិត្តចាប់ផ្ដើមស្គាល់លោកខ្លាំងតាមរយៈការថតស្ប៉ត និងជាពិសេសរឿង "កំឡោះក្ដាមប្រៃ កញ្ញា ស្ពៃជ្រក់"៕
ចាន់ គង់ការ ចេញសម្ដែងដំបូងប៉ះឈុតថើបមាត់តែម្ដង អត្ថបទ៖ ថា ម៉ាលីដា
រូបថត៖ ផ្តល់ឲ្យដោយ សុធារិទ្ធ