អូបាម៉ា ចាប់​ផ្ដើម​នឿយហត់​​នឹង​គេ​សុំ​ថត Selfie

  • 2016-02-11 18:00:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ប្រធានាធិបតីសហរដ្ឋ​អាមេរិក បារ៉ាក់​​ អូបាម៉ា ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​បុគ្គល​ល្បី​មួយ​រូប​​ដែល​ចូល​ចិត្ត​ការ​ថត​ Selfie ប៉ុន្តែ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​លោក​​បាន​លើក​ឡើង​ថា​​​កំពុង​មាន​ភាព​នឿយហត់​ជា​មួយ​នឹង​ការ​ថត​ Selfie ជា​ខ្លាំង​។

 

 

​ថ្លែង​ក្នុង​កម្មវិធី​ជួប​សំណេះ​សំណាល​ជា​មួយ​ប្រជាពលរដ្ឋ​នៅ​មជ្ឈមណ្ឌល​ Hoogland Center for the Arts in Springfield លោក​អូបាម៉ា​បាន​លើក​ឡើង​ថា​ការ​ថត​រូប Selfie បាន​ធ្វើ​ឲ្យ​មនុស្ស​ភាគ​ច្រើន​បោះបង់​កាយវិការ​ចាប់​ដៃ​ស្វាគមន៍​គ្នា​ ដោយ​ជំនួស​មក​វិញ​នូវ​ការ​ថត Selfie ដែល​នេះ​ជា​កាយវិការ​បង្ហាញ​ពី​ការ​ធ្វើ​ទំនាក់​ទំនង​មិន​ល្អ​របស់​មនុស្ស។​

 

 

 

លោក​អូបាម៉ា​​បាន​បន្ត​ថា​ទៀត​ថា​ ប្រសិន​បើ​ពេល​​លោក​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​ ប្រជាជន​ចាប់​ផ្ដើម​និយម​ការ​ថត​ Selfie ​លោក​​ប្រហែល​មិន​បាន​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​នោះ​ទេ​ ព្រោះ​ប្រជាជន​គិត​តែ​ selfie ហើយ​គ្មាន​អ្នក​ណា​មក​ចាប់​ដៃ​​លោក៕​

 

 

ប្រែសម្រួល៖ រដ្ឋ ប្រភព៖ theverge

អត្ថបទថ្មី