Valentine’s Day មាន សូនីតា ទៅ​រំលឹក​អនុស្សាវរីយ​ និង​ផ្ដល់​ក្ដី​ស្រឡាញ់​នៅ​បឋម​សិក្សា​ដែល​ខ្លួន​ធ្លាប់​រៀន

  • 2016-02-13 13:11:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កៀក​នឹង​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់ Valentine’s Day ថ្មី​ៗ​នេះ តារា​សម្ដែង មាន សូនីតា បាន​ទៅ​ប្រារព្ធ​ខួប​កំណើត​គម្រប់​២៦​ឆ្នាំ​របស់​ខ្លួនបាន​ទៅ​រំលឹក​អនុស្សាវរីយ និង​ផ្ដល់​ក្ដី​ស្រឡាញ់ ភាព​កក់​ក្ដៅ​ដល់​ប្អូន​ៗ​កុមារ​នៅ​សាលា​បឋម​សិក្សា​វត្ត​ពោធិលង្ការ​នា​ខេត្ត​សៀមរាប ជា​ទី​ដែល​នាង ធ្លាប់​បាន​សិក្សា​កាល​នៅ​កុមារភាព ​។

 

តារា​ស្រី​រូប​នេះ ថ្លែង​ថា "គ្រាន់​តែ​បាន​ទៅ​ដល់​ទី​នោះ​ភ្លាម ខ្ញុំ​មាន​អារម្មណ៍​ថា កក់​ក្ដៅ និង​នឹក​ឃើញ​អនុស្សាវរីយ​នានា​ដែល​ធ្លាប់​មាន​នៅ​ទី​នោះ អីចឹង​ក៏​សម្រេច​ថា មក​ប្រារព្ធ​ខួប​កំណើត​នៅ​ទី​នេះ​តែ​ម្ដង ដើម្បី​ផ្ដល់​ភាព​កក់ក្ដៅ និង​ក្ដី​ស្រឡាញ់​ដល់​ប្អូន​រៀន​នៅ​សាលា​ដែល​ខ្ញុំ​ធ្លាប់​រៀន"។

 

 

សូនីតា កើត​នៅ​ខេត្ត​កំពង់​ចាម ប៉ុន្តែ​បាន​មក​រស់​នៅ​ជាមួយ​ឪពុក​ម្ដាយ​នៅ​សៀមរាប និង​បាន​ចូល​សិក្សា​នៅ​សាលា​បឋម​សិក្សា​វត្ត​ពោធិលង្កា អំឡុង​ឆ្នាំ ១៩៩១ មុន​ពេល​ចាក​ចេញ​វិញ​នៅ​ឆ្នាំ ១៩៩៥ ទៅ​ស្រុក​កំណើត។

 

 

ម្ចាស់​គម្រោង "Slanh” រូប​នេះ ថ្លែង​ថា "ខ្ញុំ​នៅ​ចាំ​បាន​ថា មាន​ម្ដង​នោះ ម៉ាក់​អត់​ឲ្យ​លុយ​មក​រៀន​ទេ ប៉ុន្តែ​មាន​តែ​បង្អែម​មួយ​កញ្ចប់​នៅ​ក្នុង​ដៃ។ ពេល​ចេញ​លេង គេ​ទៅ​ញុំា​អី​លាន់ សូនីតា​ខ្ញុំ អង្អុយ​ក្រោម​ដើម​ឈើ​ញុំា​បង្អែម​ម៉ាក់​ធ្វើ​អោយ។ គឺ​ថា​អត់​ខ្វល់ គេ​ចង់​និយាយ​អី និយាយ​ទៅ ថា​ខ្ញុំ​ក្រ​ម៉េច ក៏​ថា​ទៅ សំខាន់​ខ្ញុំ​សប្បាយ​ចិត្ត​នូវ​អ្វី​ដែល​ខ្ញុំ​មាន។ ម្ល៉ោះ​ហើយ ក្នុង​វ័យ​២៦​ឆ្នាំ​នេះ នាង​ខ្ញុំ ឲ្យ​កាដូ​មួយ គឺ​កាដូ​នៃ​ភាព​សប្បាយ​ចិត្ត​នូវ​អ្វី​ដែល​យើង​មាន និង​ការ​ដែល​មិន​បំភ្លេច​កន្លែង​ដែល​យើង​មាន​កំណើត"។

 

កុមារ​ជា​សិស្សានុសិស្ស​ជាង ៦០០នាក់​បាន​ចូល​រួម​សប្បាយ​រីករាយ​ក្នុង​ថ្ងៃ​ខួប​គម្រប់ ២៦​ឆ្នាំ​របស់ មាន សូនីតា។ ជាមួយ​គ្នា​នេះ នីតា បាន​នាំ​ទៅ​ជាមួយ​សៀវភៅ​សរសេរ សៀវភៅ​ពុម្ព​មួយ​ចំនួន​ទៅ​តម្កល់​ទុក​នៅ​ក្នុង​បណ្ណាល័យ​របស់​សាលា​បឋម​សិក្សា​វត្តពោធិ​លង្ការ៕

 

 

 

 

 

 

រូបភាព៖ Salux chan(ផ្ដល់​ដោយ មាន សូនីតា)

 

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម