វិធីកែឲ្យកម្មវិធីប្រតិទិនលើ iPhone ចាប់ផ្ដើមដោយថ្ងៃចន្ទជំនួសថ្ងៃអាទិត្យ
- 2016-02-15 21:23:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីកែឲ្យកម្មវិធីប្រតិទិនលើ iPhone ចាប់ផ្ដើមដោយថ្ងៃចន្ទជំនួសថ្ងៃអាទិត្យ
ចន្លោះមិនឃើញ
កម្មវិធី Calender លើទូរសព្ទ iPhone ឬ iPad គឺបានយកថ្ងៃអាទិត្យជាថ្ងៃចាប់ផ្ដើមដំបូងនៃសប្ដាហ៍ ប៉ុន្តែអ្នកក៏អាចកែសម្រួលដោយជ្រើសថ្ងៃផ្សេងដើម្បីចាប់ផ្ដើមសប្ដាហ៍របស់ខ្លួនបានដែរ។
ដើម្បីកែសម្រួលបានអនុវត្តតាមវិធីខាងក្រោម៖
១. ចូលទៅកាន់កម្មវិធី Settings រួចស្វែងរកនិងចុចលើពាក្យ “Mail, Contacts, Calendars”
២. អូសចុះក្រោមដើម្បីស្វែងរកផ្នែក Calender បន្ទាប់មកចុចលើពាក្យ “Start Week On”
៣. បន្ទាប់មកទៀតជ្រើសថ្ងៃដែលអ្នកចង់ជ្រើសរើស (ក្នុងឧទាហរណ៍គឺថ្ងៃចន្ទ) នោះជាការស្រេច ចុចអាន៖ កូដសម្ងាត់នៃម៉ឺនុយអាថ៌កំបាំងលើ iPhone ដែលអ្នកអាចមិនដឹង
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ OSXDaily