“Deadpool” ​បំបែក​កំណត់ត្រា​សាហាវ​ រក​បាន​២៦០លាន​ដុល្លារ​ក្នុង​សប្ដាហ៍​ដំបូង

  • 2016-02-15 21:37:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះ​ជា​ត្រូវ​បាន​ចាត់​ចូល​​ជា​ភាពយន្ត​កម្រិត R (សម្រាប់​តែ​អ្នក​ទស្សនា​អាយុ ១៨+) ប៉ុន្តែ​ខ្សែ​ភាពយន្ត​វីរបុរស "Deadpool” នៅ​តែ​អាច​រក​ចំណូល​បាន​ច្រើន​លើស​ពី​ការ​រំពឹង​ទុក និង​បំបែក​កំណត់ត្រា​ជា​ច្រើន​លើ​តារាង​ចំណូល​ភាពយន្ត Box Office។

 

 

សម្រាប់​សប្ដាហ៍​ដំបូង​របស់​ខ្លួន​ ភាពយន្ត​ថ្មី​​​របស់​ក្រុមហ៊ុន Fox អាច​រក​ចំណូល​បាន​២៦០លាន​ដុល្លារ​ពី​ការ​បញ្ចាំង​នៅ​ប្រទេស​ផ្សេង​ៗ​ជុំវិញ​ពិភពលោក។ ​ក្នុង​នោះ​ចំណូល​ពី​អាមេរិក​ខាង​ជើង​ក្នុង​រយៈ​ពេល​៣ថ្ងៃ​​កន្លង​ទៅ​​គឺ​​ចំនួន ១៣៥លាន​ដុល្លារ។

 

“Deadpool” ជា​ខ្សែ​ភាពយន្ត​វីរបុរស​មាន​លក្ខណៈ​កំប្លែង​ៗ ​​​រៀបរាប់​ពី​តួ​អង្គ Wade Wilson ដែល​ទទួល​ថាមពល​ពិសេស​​បន្ទាប់​ពី​ឆ្លង​កាត់​ការ​ពិសោធ​មួយ​ដើម្បី​ព្យាបាល​ជំងឺ​មហារីក។​

 

Ryan Reynolds ដែល​ជា​តួ​ឯក និង​ជា​ផលិតករ​ម្នាក់​នៃ​ខ្សែ​ភាពយន្ត​នេះ​បាន​ចំណាយ​ពេល​ច្រើន​ជាង​មួយ​ទសវត្ស​ដើម្បី​ជំរុញ​ក្រុមហ៊ុន Fox ឲ្យ​ផលិត​ភាពយន្ត​នេះ​ឡើង ក្រោយ​មាន​ការ​បដិសេធ​ពី​ផលិតកម្ម​ដទៃ។ ជា​លទ្ធផល​ការ​បណ្ដាក់​ទុន​មួយ​នេះ​បាន​ទទួល​ផល​ច្រើន​លើស​ពី​ការ​រំពឹង​ទុក​របស់​អ្នក​គ្រប់​គ្នា។

 

តាម​រយៈ​ចំណូល​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នេះ "Deadpool” អាច​បំបែក​កំណត់ត្រា​បាន​យ៉ាង​ច្រើន​ភ្លាម​ៗ​នៅ​អាមេរិក ​ដូចជា៖

  • ភាពយន្ត​កម្រិត R ដែល​រក​ចំណូល​បាន​ច្រើន​បំផុត​ក្នុង​សប្ដាហ៍​ទី​មួយ
  • ភាពយន្ត​របស់ Fox ដែល​រក​ចំណូល​បាន​ច្រើន​បំផុត​ក្នុង​សប្ដាហ៍​ទី​មួយ
  • ស្នាដៃ​ដឹកនាំ​លើក​ទី​មួយ ដែល​ទទួល​បាន​ជោគជ័យ​បំផុត (ស្នាដៃ​ដឹកនាំ​ដំបូង​របស់​Tim Miller)
  • ភាពយន្ត​ជោគជ័យ​បំផុត​សម្រាប់​ថ្ងៃ​បុណ្យ Valentine's Day និង President's Day
  • ភាពយន្ត​ជោគជ័យ​បំផុត​ក្នុង​ខែ​មករា និង​កុម្ភៈ
  • ភាពយន្ត​កម្រិត​ R ដែល​រក​ចំណូល​បាន​ច្រើន​បំផុត​នៅ​ថ្ងៃ​ព្រហស្បតិ៍ (១២,៧លាន​ដុល្លារ)

 

 

ទស្សនា​វីដេអូ Trailer របស់ "Deadpool”៖

 

ចុចអាន៖ភាពយន្ត Mowgli សម្ដែង​ដោយ​មនុស្ស បញ្ចេញ​ Trailer ថ្មី​កាន់​តែ​គួរ​ឲ្យ​ចង់​ទស្សនា

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖hollywoodreporter