សមាជិក Girls' Generation និង Park Shinhye ទទួល​រង្វាន់​ពិសេស​ថ្ងៃ​បញ្ចប់​ការ​សិក្សា

  • 2016-02-16 17:59:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​ក្រុម​ចម្រៀង Girls' Generation ២​រូប​គឺ Yuri និង Soo Young ព្រម​ទាំង​តារា​សម្ដែង​ស្រី Park Shinhye បាន​ទទួល​សញ្ញាប័ត្រ​បញ្ចប់​ការ​សិក្សា​កាល​ពី​ថ្ងៃ​ទី ១៥ ខែ​កុម្ភៈ​មុន​នេះ។

 

 

កាល​ពី​ថ្ងៃ​ទី ១៥ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ សកលវិទ្យាល័យ Chung Ah របស់​កូរ៉េ​ខាង​ត្បូង​បាន​ប្រារព្ធ​កម្មវិធី​ចែក​សញ្ញា​ប័ត្រ​ដល់​និស្សិត​ទាំង​អស់​​ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាលា​របស់​ខ្លួន។ ក្រោយ​រយៈពេល​ជិត ៥ ឆ្នាំ​តាម​រៀន​ជំនាញ​ល្ខោន​និង​ភាពយន្ត​នៅ​មហាវិទ្យាល័យ Chung Ah ​សមាជិក​២រូប​របស់​ក្រុម​ចម្រៀង​កូរ៉េ Girls' Generation គឺ Yuri និង Soo Young ក៏​បាន​បញ្ចប់​ការ​សិក្សា​របស់​ខ្លួន​បាន​សម្រេច។ មិន​ត្រឹម​តែ​ទទួល​បាន​សញ្ញាប័ត្រ​សម្រាប់​ជំនាញ​របស់​ខ្លួន​នោះ​ទេ តារា​ចម្រៀង​២​រូប​នេះ​ក៏​ទទួល​បាន​រង្វាន់​កិត្តិយស​ពី​សាលា​ផង​ដែរ​ក្នុង​នាម​ជា​អ្នក​តំណាង​ឲ្យ​សកលវិទ្យាល័យ Chung Ah។

 

 
 

 

ក្រៅ​ពី​សមាជិក​ស្រស់​ស្អាត​២​រូប​​របស់​ក្រុម​ចម្រៀង​របស់​ផលិតកម្ម SM ខាង​លើ ក៏​មាន​តារា​មួយ​រូប​ទៀត​ដែល​មាន​វត្តមាន​នៅ​ក្នុង​កម្មវិធី​នេះ នោះ​គឺ​តារា​សម្ដែង​ស្រី Park Shinhye។ តារា​សម្ដែង​អាយុ ២៥ ឆ្នាំ​បាន​ចូល​រៀន​​តាំង​ពី​ឆ្នាំ ២០០៨ មក​ម្ល៉េះ តែ​បាន​ផ្អាក​ការ​សិក្សា​វិញ​នៅ​ឆ្នាំ​​ទី​៤​ដោយ​សារ​តែ​រវល់​ដក​ឃ្លា​មិន​រួច​។ ពាក់​កណ្ដាល​ឆ្នាំ ២០១៥ តួរឿង "Heart strings” សម្រេច​ចិត្ត​ត្រលប់​មក​បញ្ចប់​ការ​សិក្សា​របស់​ខ្លួន​ឯង​វិញ​ហើយ​ទទួល​បាន​ការ​សរសើរ​យ៉ាង​ខ្លាំង​ពី​អ្នក​គាំទ្រ៕

 

 
 

ចុចអាន៖តួ​​ស្រី​រឿង “បំណុល​ផ្ទះ​ជំពាក់​ស្នេហ៍​” ទិញ​ផ្ទះ​ថ្មី​តម្លៃ​ជាង​ ៧​លាន​ដុល្លារ

 

ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖koreaboo

អត្ថបទថ្មី