ដង្កៀបសក់ពិសេស មានបង្កប់មុខងារច្រើនស្មានមិនដល់
- 2016-02-16 18:34:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដង្កៀបសក់ពិសេស មានបង្កប់មុខងារច្រើនស្មានមិនដល់
ចន្លោះមិនឃើញ
បើក្រឡេកមើលតែមួយភ្លែតដង្កៀបនេះដូចជាដង្កៀបធម្មតាដែលប្រើសម្រាប់គាបកុំឲ្យសក់រប៉ាត់រប៉ាយយ៉ាងអញ្ចឹង ប៉ុន្តែបើពិនិត្យឲ្យល្អិតល្អន់ទៅទើបដឹងថាវាមានបង្កប់មុខងារពិសេសជាច្រើន។
ដង្កៀបខាងលើមានឈ្មោះថា MTA ដោយអាចប្រើប្រាស់ជាទួរណឺវិស, ម៉ាឡេតមុខកាត់ ៨ម.ម, បន្ទាត់, បន្តោងសោ និងជាកាំបិតបានទៀតផង។ ដង្កៀប MTA នេះឌីហ្សាញឡើងដោយលោក Yaacov Goldberg មកទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល។
និយាយពីពណ៌ដង្កៀបគឺមានចំនួនបីពណ៌ឲ្យជ្រើសរើស ពណ៌ប្រាក់(ប្រភេទដើម) ពណ៌ខ្មៅ និងពណ៌ផ្កាឈូក ហើយពណ៌ទាំងបីនេះមុខងារខុសពីគ្នាបន្តិចបន្តួច។ ចំពោះពណ៌ផ្កាឈូកប្រែពីមុខងារកាំបិតទៅជាប្រដាប់រូសក្រចក ហើយមុខងារម៉ាឡេតទៅជាឧបករណ៍បើកគម្របដបវិញ។ ចំណែកពណ៌ខ្មៅគ្រាន់តែប្រែពីមុខងារម៉ាឡេតទៅជាឧបករណ៍បើកគម្របដបវិញតែប៉ុណ្ណោះ និងមានបន្ថែមមុខងាររូសក្រចកនៅចំណុចកណ្ដាលនៃដង្កៀប។
ដង្កៀបដ៏ពិសេសនេះមានដាក់លក់លើវិបសាយ MonkeyBusiness ក្នុងតម្លៃ៩ដុល្លារ៕
ចុចអាន៖ គ្រាន់តែកាស Vertu មួយថ្លៃជិត១ពាន់ដុល្លារ
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ DailyMail