បើទោះបីជាមិនទទួលស្គាល់ថាខ្លួនកំពុងស្រលាញ់គ្នាក៏ដោយ តែតារាសម្ដែង William Feng និង Lin Yun បានបង្ហាញមនោសញ្ចេតនារបស់ខ្លួនជាសាធារណៈ។
បណ្ដាញព័ត៌មាន Phoenix របស់ចិនបានរាយការណ៍ថា តួស្រីថ្មីរបស់ស្ដេចកំប្លែងទិន ហ្វី នាង Lin Yun និងតារាប្រុស William Feng តែងតែណាត់ជួបគ្នាជាញឹកញាប់។ កាលពីថ្ងៃទី ៧ ខែកុម្ភៈមុននេះ តួរឿង "The Mermaid” និងតារាដែលមានអាយុបងខ្លួន ១៨ ឆ្នាំបាននៅជាមួយគ្នាពេញមួយថ្ងៃ។ ដល់ពេលយប់ឡើងតារាសម្ដែងកំពុងល្បីឈ្មោះទាំង២បានដឹកដៃគ្នាទៅញ៉ាំអីរហូតដល់យប់អធ្រាត្រ។
សារព័ត៌មាន QQ បានឲ្យដឹងថា ការពិតទៅ William Cheng បានរស់នៅជាមួយតារាស្រីអាយុ ២០ ឆ្នាំនេះតាំងពីខែឧសភាឆ្នាំ ២០១៥ មកម្ល៉េះ គឺនៅពេលដែលតួរឿង "The Monkey King 2” បែកគ្នាជាមួយមិត្តស្រីរបស់ខ្លួនតារាសម្ដែង Ni Ni។ ប្រភពដដែលនេះក៏បានបន្តទៀតថា កំឡុងពេលថតរឿង "The Mermaid” ឲ្យតែពេលថតចប់ គឺតារាកើតឆ្នាំ ១៩៩៦ ឡើងរថយន្តត្រលប់ទៅផ្ទះមិត្តប្រុសវិញភ្លាម។
ក្នុងឱកាសចូលឆ្នាំចិនមុននេះ គូស្នេហ៍មួយនេះបានទទួលឆ្នាំថ្មីនៅគេហដ្ឋានរបស់ William នាទីក្រុង ប៉េកាំង។ "គ្រួសារខាងប្រុសគឺពេញចិត្តនឹង Lin Yun ខ្លាំងណាស់។ ពួកគេសរសើរថានាងស្អាតនិងមានចរិតសុភាពរាបសារ។ William Cheng និង Lin Yun គឺជាតារាកំពុងតែមានប្រជាប្រិយភាពខ្លាំងនៅចិនដោយរឿង "The Mermaid” និង "The Monkey King 2” របស់អ្នកទាំង២កំពុងត្រូវបានចាក់ផ្សាយនៅគ្រប់រោងភាពយន្តទាំងអស់នៅចិន៕
ចុចអាន៖តួស្រីក្មេងមិនខ្វល់រឿង ប្រគល់ខ្លួនឲ្យទិនហ្វីដើម្បីបានដើរតួឯក
ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖zing