“The Mermaid” របស់​ទិន ហ្វី​នឹង​មាន​វគ្គ ២ និង ៣ ត​ទៀត

  • 2016-02-18 13:39:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង Zhang Yuqi ជឿជាក់​ថា​ចំពោះ​ភាពយន្ត​ដ៏​ល្អ​បែប​នេះ ស្ដេច​កំប្លែង​ហុងកុង​នឹង​បន្ត​ផលិត​ច្រើន​វគ្គ​តទៅ​ទៀត។

 

  តាម​បណ្ដាញ​ព័ត៌មាន Ifeng តួ​លេខ​ចុង​ក្រោយ​នេះ​បាន​បង្ហាញ​ថា ភាពយន្ត "The Mermaid” ដែល​ត្រូវ​បាន​ផលិត​ដោយ​តារា​សម្ដែង Stephen Chow រក​បាន​ថវិកា​សរុប​បាន ២​ពាន់​លាន​យាន់ (៣០៦ លាន​ដុល្លារ​អាមេរិក) ហើយ​ក្រោយ​ពេល​ដាក់​បញ្ចាំង​​ត្រឹម​តែ ៩​ថ្ងៃ។ នេះ​អាច​ចាត់​ទុក​ថា​ជា​កំពូល​ភាពយន្ត​មួយ​ក្នុង​វិស័យ​ភាពយន្ត​ចិន ហើយ​នឹង​អាច​មាន​លទ្ធភាព​ក្លាយ​ជា​រឿង​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ចិន។

 

ឆ្លើយ​តប​នឹង​សំណួរ​ថា​តើ​អាច​មាន​វគ្គ​ថ្មី​ឬ​អត់ តារា​សម្ដែង Zhang Yuqi តួ​ចិត្ត​អាក្រក់​ក្នុង​រឿង និយាយ​ទាំង​ជឿជាក់​ថា៖ "មាន​ទស្សនិកជន​ទស្សនា​ច្រើន​បែប​នេះ ប្រាកដ​ណាស់​ថា​រឿង​នឹង​ផលិត​វគ្គ​​២ និង ៣​បន្ត​ទៀត។ តាម​ខ្ញុំ​គិត បង​ទិន ហ្វី​នឹង​ប្រាប់​ពី​គម្រោង​​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ"។

 

  នៅ​ក្នុង​រឿង "The Mermaid” លើក​ដំបូង​ហើយ​​ដែល​តារា​សម្ដែង​អាយុ ២៩ ឆ្នាំ​ដើរ​តួ​ចិត្ត​អាក្រក់។ ប្រភព​មួយ​ចំនួន​បាន​លើក​ថា​នាង​ត្រូវ​គេ​ឈ្នានីស​ទើប​ធ្លាក់​តួ​បែប​នេះ តែ​ស្រី​ស្អាត​រូប​នេះ​មិន​បាន​គិត​ដូច្នោះ​ទេ។ "តាំង​ពី​ដើម​រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​មិន​ដែល​​មាន​ឱកាស​បាន​ដើរ​តួ​អវិជ្ជមាន​នោះ​ទេ។ ស្រាប់​តែ​ពេល​នោះ បង Stephen បាន​មក​រក​ខ្ញុំ​ហើយ​ប្រគល់​តួ​នេះ ពិត​ជា​ឱកាស​ដែល​កម្រ​រក​បាន​ណាស់។ ខ្ញុំ​បាន​ទទួល​យក​តួ​នេះ​ទាំង​មិន​គិត​ច្រើន"៕

 

ចុចអាន៖តួ​ស្រី​ថ្មី​របស់​ទិន ហ្វី​កំពុង​រស់​នៅ​ជាមួយ​តារា​ប្រុស​អាយុ​បង​ខ្លួន ១៨​ឆ្នាំ

 

ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖zing